ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងត្បូងមើលឃើញឱកាសមួយ ដែលអាចឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង «ជួបចរចាគ្នាជាថ្មី»

កូរ៉េខាងត្បូងមើលឃើញឱកាសមួយ ដែលអាចឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង «ជួបចរចាគ្នាជាថ្មី»

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន នៅថ្ងៃចន្ទនេះបាននិយាយថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូអាចនឹងផ្ដល់ឱកាស ដើម្បីបើកកិច្ចចរចារវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក, កូរ៉េខាងជើង និងជប៉ុន ព្រមទាំងកិច្ចចរចាអន្តរកូរ៉េឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១។

លោក មូន ចេអ៉ីនធ្វើការកត់សម្គាល់ខាងលើ កំឡុងចូលរួមក្នុងពិធីរំលឹកខួបលើកទី ១០២ នៃការបង្កើតចលនាទាមទារឯករាជ្យជាតិថ្ងៃទី១ ខែមីនា ដែលប្រព្រឹត្តិទៅ ក្នុងទីក្រុងសេអ៊ូល។ លោក មូន ក៏បានសង្កត់ធ្ងន់នាឱកាសនោះថា ទីក្រុងសេអ៊ូលនឹងធ្វើការជាមួយជប៉ុន ដើម្បីភាពជោគជ័យនៃ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនឹងជួយឱ្យសេដ្ឋកិច្ចប្រទេសទាំង ២ ងើបចេញពីវិបត្តិនៃការឆ្លងរាតត្បាត COVID-19។ ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ គ្រោងនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក មូន ចែអ៉ីន កើតមានឡើងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងកំពុងជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីឆ្នាំ២០១៩កន្លងទៅ បានទទួលបរាជ័យ។ ទោះជាបែបនេះក្តី កូរ៉េខាងត្បូងនៅតែចង់ឲ្យកូរ៉េខាងជើង អង្គុយចុះចរចាគ្នាជាថ្មី ដើម្បីសម្រេចគោលដៅនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ ចេញពីឧបទ្វីបកូរ៉េ ជាថ្នូរមកវិញនូវការដកទណ្ឌកម្ម ចេញពីប្រទេសកូរ៉េខាងជើង៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |