ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ពាន​សម្ដេច​តេ​ជោ និង​លី​គ​នឹង​ផ្អាក​មិន​ឲ្យ​មាន​ការទស្សនា​ផ្ទាល់​បណ្ដោះ​អាសន្ន​ដើម្បី​ការពារ Covid19

ពាន​សម្ដេច​តេ​ជោ និង​លី​គ​នឹង​ផ្អាក​មិន​ឲ្យ​មាន​ការទស្សនា​ផ្ទាល់​បណ្ដោះ​អាសន្ន​ដើម្បី​ការពារ Covid19

បាល់ទាត់៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​ (CNCC) បានសម្រេច​ផ្អាក​មិន​ឲ្យ​មាន​ទស្សនិកជន​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន ក្នុងការ​ប្រកួត​ពានរ​ង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ ជា​បណ្ដោះអាសន្ន ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩។

យោងតាម​ការជូនដំណឹង​ របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជាបាន​ឲ្យ​ដឹងថា ដោយ​ផ្អែកលើ​ស្ថាន​ភាពនៃ​ការ​ចម្លងជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ CNCC បានសម្រេច​ផ្អាក​មិន​ឲ្យ​ទស្សនិកជន ​ចូល​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋានទាំង​ការប្រកួត​ពាន​សម្ដេច​តេ​ជោ និង​ពាន​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ ជា​បណ្ដោះអាសន្នរហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។ គួរ​បញ្ជាក់ថា ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​ឆ្នាំ​២០២១ បាន​ដំណើរ​ការ​ប្រកួត​ចំនួន ៥​សប្ដាហ៍​មកហើយ មុនពេល និង​អំឡុងពេល​ផ្ទុះ​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ ចំណែក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​វិញ គ្រោង​បើក​ការប្រកួត​រដូវ​កាល​ថ្មីនា​ថ្ងៃទី​០៦០៧ ខែ​មីនា​សប្ដាហ៍​ក្រោយ ដូច្នេះ​ការបើក​រដូវ​កាល​ថ្មី​ឆ្នាំនេះ នឹង​ធ្វើឡើង​លក្ខណៈ​បិទទ្វារ​ជា​បណ្ដោះ​អាសន្ន មុន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ ១០នៃ​ចំនួន​កៅអី​តាម​កីឡដ្ឋាន​នីមួយៗចូល​ទស្សនា​វិញ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |