ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កំពង់ចាម​យក​ឈ្នះ​ខេត្ត​កណ្ដាល ៦-០ ពង្រឹង​​កៅ​​អី​​កំពូល​តារាង​ពូល D

កំពង់ចាម​យក​ឈ្នះ​ខេត្ត​កណ្ដាល ៦-០ ពង្រឹង​​កៅ​​អី​​កំពូល​តារាង​ពូល D

បាល់ទាត់៖ ក្រុម​បាល់ទាត់​ខេត្ត​កំពង់ចាម បាន​ស្គាល់​ជ័យជម្នះ​លើកដំបូង ជាមួយ​ការ​ធ្វើ​បាន​យ៉ាង​ល្អ​លើ​ទឹកដី​របស់​ខ្លួន ដោយ​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ខេត្ត​កណ្ដាល​ក្នុង​លទ្ធផល ៦០ ក្នុង​ការ​ប្រកួត​ពានរ​ង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ (​ថ្នាក់​ខេត្ត​ឆ្នាំ​២០២១ កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ម្សិលមិញ។

ការប្រកួត​នៅ​ទីលាន​វិទ្យាល័យ​ព្រះសីហនុ​នេះ កំពង់ចាម​បាន​ព្យាយាម​ដាក់​សម្ពាធ​លើ​គូប្រកួត​យ៉ាង​ខ្លាំង ដោយ​វគ្គ​ទី​១ ពួកគេ​បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ភ្ញៀវ ៣​គ្រាប់​មុន ដោយ​កីឡាករ គាត លឹម​ទី ម្នាក់ឯង ខណៈ ៣​គ្រាប់​ទៀត​កើតឡើង​នៅ​វគ្គ​ទី​២ ដែល​ធ្វើ​សម្រេច​កីឡាករ ប៉ា បញ្ញា និង លី អាណា​វី ម្នាក់ ១​គ្រាប់ ខណៈ​ ១​គ្រាប់​ទៀតគឺជា​គ្រាប់​ស៊ុត​បញ្ចូល​ទី​​ខ្លួន​ឯង ពី​សំណាក់​ខ្សែ​ការពារ​ខេត្ត​កណ្ដាល។​ សម្រាប់​ការ​រក​បាន ៣​ពិន្ទុ​ពេញ​ដំបូង​នេះ នាំ​ឲ្យ​ខេត្ត​កំពង់ចាមរក្សា​កៅអី​កំពូល​តារាង​បណ្ដោះអាសន្ននៅ​ក្នុង​ពូ​ល បន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត​ឈ្នះ ១ និង​ស្មើ ១ ស្រប​ពេល​ខេត្ត​កណ្ដាលនៅតែ​បន្ដ​ឈរ​បាត​តារាង និង​មិន​ទាន់​មាន​ពិន្ទុ​រាប់​ឡើយ បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ប្រកួត​លើកដំបូង​របស់​ខ្លួន៕

 

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |