ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ណាហ្គា​វើ​ល​ដ៏​បង្ហាញ​កីឡាករ​បរទេស​ទី​៤ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​

ណាហ្គា​វើ​ល​ដ៏​បង្ហាញ​កីឡាករ​បរទេស​ទី​៤ សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​

បាល់ទាត់៖ ក្លិប​ណាហ្គា​វើ​ល​ដ៏បានបង្ហាញ​កីឡាករ​បរទេស​ចំណូល​ថ្មី​ម្នាក់​ទៀតហើយ គឺ​ខ្សែប្រយុទ្ធ​មកពី​សាធា​រ​ណរដ្ឋ​ម៉ុ​ល​ដាវី Leuca Petru ដែលជា​កីឡាករ​បរទេស​ទី​៤ សម្រាប់​ណាហ្គា​វើ​ល​ដ៏ត្រៀម​រដូវ​កាល​ថ្មី​ខាងមុខ។​Leuca Petru គឺជា​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ម៉ុ​ល​ដាវី ហើយ​ព្រមទាំង​ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន​នៅ​ទឹកដី​កំណើត មុន​ធ្វើដំណើរ​មក​ប្រកប​អាជីព​លើ​ដំបូងនៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ចូលរួម​ជាមួយ​ក្លិប​ណាហ្គា​វើ​ល​ដ៏  ដែលជា​សមាជិក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា។​

ខ្សែប្រយុទ្ធ​វ័យ ៣០​ឆ្នាំ​រូបនេះបាន​ក្លាយជា​កីឡាករ​បរទេស​ទី​៤ របស់​ក្រុម​លោក មាស ចាន់ណា បន្ទាប់ពី​អតីត​ខ្សែការពារ​ក្លិប Ceres-Negros, កីឡាករ Manuel Herrera Lopez និង​អតីត​សមាជិក​ក្លិប​សូល​ទី​ឡូ​អង្គរ Fumiya Kogure ដែល​ក្លិប​បាន​នាំចូល​កាលពី​ថ្មីៗ និង​ម្នាក់ទៀតគឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Marcio​ ដែល​ទទួលបាន​កុងត្រា​ថ្មី​ពី​ក្លិប។​ ណាហ្គា​វើ​ល​ដ៏ ត្រូវបាន​គេ​មើលឃើញ​ជា​ក្រុម​មួយ ដែលមាន​ការនាំ​ចូល​កីឡាករ​គួរ​ឲ្យ​កត់សម្គាល់ ទាំង​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុកដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ពិសេស​ការនាំ​ចូល​កីឡាករ​បរទេស ត្រូវបាន​អ្នកគាំទ្រ​ចាត់ទុកជា​ក្លិប​ទី​៤ ដែល​បាន​នាំចូល​កីឡា​ករពី​ឆាក​អន្ដរជាតិ​ច្រើន បន្ទាប់ពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា និង​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ។​ គួរ​បញ្ជាក់ថា ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ នឹង​បើក​ការប្រកួត​រដូវ​កាល​ថ្មីនា​ថ្ងៃទី​០៦០៧ ខែមីនា​ខាងមុខ ស្របពេល​ក្រុម​ណាហ្គា​វើ​ល​ដ៏នឹងត្រូវ​ធ្វើការ​ងារ​ធ្ងន់  ដោយ​ត្រូវ​ជួប​ក្រុម​ការពារ​តំណែង​ជើងឯក​បឹងកេត​អែ​ហ្វ​ស៊ី​មុនគេ នៅ​កីឡដ្ឋាន Cambodia Airway នា​ថ្ងៃទី​០៧-​មីនា៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |