ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថាលីគ និងពានផ្សេងៗ បន្ដប្រកួត ដរាបណាមានការជួបជុំបើកចំហរឡើងវិញ

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថាលីគ និងពានផ្សេងៗ បន្ដប្រកួត ដរាបណាមានការជួបជុំបើកចំហរឡើងវិញ

(ភ្នំពេញ)៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ជាក់ថា លីគកំពូលកម្ពុជា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងពានរង្វាន់យុវជនផ្សេងៗ នឹងត្រូវបន្ដការប្រកួតវិញ ដរាបណាមានការបើកភ្លើងខៀវពីក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការបើកឲ្យមានការជួបជុំជាចំហរឡើងវិញ។

ការថ្លែងរបស់អគ្គលេខាធិការ FFC ខាងលើ គឺក្រោយសហព័ន្ធបានផ្ដល់គណៈកម្មការប្រតិបត្តិធ្វើការពិគ្រោះ និងពិភាក្សាគ្នាកាលពីពេលថ្មីៗ។ លោកថា ទោះបីជាសំណួរពិបាកឆ្លើយសម្រាប់គណៈកម្មការប្រតិបត្តិ តែកិច្ចប្រជុំបានឯកភាពជាឯកច្ឆ័ន្ទ ជុំវិញការបើកការប្រកួតពានរង្វាន់ផ្សេងៗ គឺរង់ចាំការបើកឲ្យមានការជួបជុំជាចំហរវិញនៅពេលណា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ (Covid-19) មានសភាពធូរស្រាលច្រើនដូចបច្ចប្បន្ន។

លោកថា «យើងត្រូវមានត្រីវិស័យ ការចង្អុលបង្ហាញពីក្រសួងសុខាភិបាល ក៏ជាតំណាង រាជឲ្យរដ្ឋាភិបាលដែរ ហើយជាពិសេសកីឡាយើងហ្នឹង ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យើងក៏រង់ចាំពិនិត្យស្ថានភាពរបស់ក្រសួងអប់រំដែរ តើសិស្សានុសិស្ស ត្រឡប់មកចូលរៀននៅពេលណា តើការធ្វើដំណើរជាទូទៅចំហរពេលណា ការជួបជុំគ្នាច្រើនចំហរពេលណា ពេលនោះទើបលីគក៏ដោយ ពានសម្តេចតេជោ ហ៊ុន សែន ក៏ដោយ ពានយុវជនគ្រប់បែបគ្រប់យ៉ាងចាប់ផ្ដើមឡើងវិញ»

«យើងមិនមែនប្រងើយកន្តើយ គិតតែខ្លួនឯង នៅតែក្នុងប្រទេសនោះទេ គឺយើងកំពុងតាមដានស្ថានការណ៍ជុំវិញដែរ ដូចជានៅសិង្ហបុរី នៅថៃ នៅវៀតណាម ឬក៏នៅប្រទេសណាដែលនៅអាស៊ានដូចគ្នា ថាតើគេចាប់ផ្ដើមពេលណាដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក កែវ សារ៉េត។

គួរដឹងថា លីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ព្រមទាំងលីគយុវជនអាយុក្រោម ១៦ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ត្រូវបានផ្អាកការប្រកួតព្រមៗគ្នា កាលពីពាក់កណ្ដាលខែមីនាកន្លងទៅ បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំពោះលីគកំពូលកម្ពុជា បានដំណើរការប្រកួត ៥សប្ដាហ៍ មុនសម្រាក ដោយក្លិបភ្នំពេញក្រោន ឈរកំពូលតារាងមាន ១៣ពិន្ទុស្មើក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ ដូចគ្នា៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |