ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហរដ្ឋអាមេរិកនឹងបន្តរក្សាពន្ធលើទំនិញចិន ដែលត្រូវបានដាក់ដោយ អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិកនឹងបន្តរក្សាពន្ធលើទំនិញចិន ដែលត្រូវបានដាក់ដោយ អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារអាមេរិកលោកស្រី ចេណេត យែលឡេន (Janet Yellen) បានប្រាប់ទូរទស្សន៍ CNBC ថា សហរដ្ឋអាមេរិកនឹងបន្តរក្សាពន្ធលើទំនិញចិន ដែលត្រូវបានដាក់ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ នោះដដែល ប៉ុន្តែអាមេរិកនឹងធ្វើការវាយប្រហារតម្លៃ ទៅលើបែបបទនៃដំណើរការនេះ យ៉ាងហ្មត់ចត់។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។

លោកស្រី Yellen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ពេលឥឡូវនេះ យើងបានរក្សាឲ្យនៅដដែល ចំពោះអ្វីដែលបានដាក់ដោយអតីតរដ្ឋបាល ត្រាំ… ហើយយើងនឹងវាយតម្លៃចំពោះអ្វី ដែលនឹងត្រូវធ្វើទៅមុខទៀត បើយើងគិតថាសមរម្យ។ យើងសង្ឃឹមថាទីក្រុងប៉េកាំង នឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន លើផ្នែកពាណិជ្ជកម្មនេះ»។ នៅពេលត្រូវបានសាកសួរថា តើការដំឡើងពន្ធនោះមានប្រសិទ្ធភាពដែរឬទេ លោកស្រី Yellen បានឆ្លើយតបយ៉ាងខ្លីថា «យើងនឹងពិនិត្យមើលរឿងនេះ»

សេតវិមានលោក ចូ បៃដិន កាលពីខែមករាកន្លងទៅនេះ បានប្រកាសថា ខ្លួននឹងធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះរាល់ដំណោះស្រាយផ្នែកសន្តិសុខ ដែលត្រូវបានដាក់ដោយអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្នុងដំណាក់កាលដំបូងជាមួយប្រទេសចិនផងដែរ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន បានធ្វើឲ្យសង្គ្រាមដំឡើងពន្ធ រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ថមថយកម្តៅវិញ បន្ទាប់ពីបានបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់ភាគទាំងសងខាង។ ទោះជាបែបនេះក្តី ភាគច្រើននៃពន្ធដែលត្រូវបានដំឡើង នៅតែបន្តអនុវត្តនៅឡើយ សម្រាប់ប្រទេសទាំងពីរ។

នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ (phase one) ដែលត្រូវបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២០ ប្រទេសចិនបានសន្យាទិញទំនិញ និងសេវាបន្ថែមពីអាមេរិករហូតដល់ ២០០ពាន់លានដុល្លារ សម្រាប់រយៈពេលពីរឆ្នាំ ប៉ុន្តែបើតាមរបាយការណ៍ពី រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ចិនមិនបានអនុវត្តតាមកិច្ចព្រមព្រៀង ឲ្យបានពេញលេញឡើយកាលពីឆ្នាំ២០២០៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |