ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រយះពេល៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ យានយន្ដល្មើស ១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ

រយះពេល៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ យានយន្ដល្មើស ១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្ដចំនួន១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។

ក្នុងនោះអំពើល្មើសភាគច្រើន អត់មួកសុវត្ថិភាព, គ្មានផ្លាកលេខ និងការប្រើប្រាស់ទូរស័ព្ទពេលបើកបរ។ ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន, ដឹកលើសចំណុះ, គ្មានបណ្ណបើកបរ និងការប្រើប្រាសទូរស័ព្ទពេលបើកបរ។

ក្នុងនាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានវាយតម្លៃថា រយៈពេល៧ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេល៧ថ្ងៃនេះ។

«ការបង្ខំផាកពិន័យគាត់ តាមអនុក្រឹត្យលេខ៣៩នេះ គឺដើម្បីបង្ខំគាត់ ធ្វើឱ្យគាត់រាងចាល ដើម្បីឱ្យគាត់ងាកមកគោរពច្បាប់វិញ»។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។

លោកបន្តថា ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការផាកពិន័យ គឺប្រជាពលរដ្ឋ ដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍ បានទទួលយកនូវកំហុសឆ្គងនេះទាំងអស់គ្នា។

លោកគូសបញ្ជាក់ទៀតថា៖ «កងកម្លាំងនគរបាលជាតិ នៅតែប្តេជ្ញាចិត្តបន្តអនុវត្ត ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនគិតថ្ងៃសៅរ៍ អាទិត្យ ដើម្បីចាប់បង្ខំឱ្យអ្នកដែលមិ នគ្រោពច្បាប់ ងាកមកគោរពច្បាប់ទាំងអសគ្នា ហើយយើងសង្ឃឹមថា អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមានទម្លាប់មិនគោរពច្បាប់ ងាកមកភ្ញាក់រលឹកមកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា»។

បើតាមអ្នកនាំពាក្យរូបនេះ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយនូវការធ្វើឱ្យខូចខាតមធ្យោបាយ កាត់បន្ថយការខាតបង់ថវិការបស់ប្រជាពលរដ្ឋ កាត់បន្ថយរបួសស្នាម កាត់បន្ថយការស្លាប់ ជាពិសេសគឺសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋជាមួយសមត្ថកិច្ច ដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈរបស់សង្គម ដើម្បីភាពថ្លៃថ្នូរ និងស៊ីវីល័យ។

ទោះជាយ៉ាងនេះក្តី លោកអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងខិតខំអប់រំណែនាំដល់នគរបាលចរាចរណ៍ ឱ្យអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ត្រឹមត្រូវ មានតម្លៃភាព មិនមានការរើសអើង ស្មើភាពគ្នា ប្រកបដោយកាយវិការទន់ភ្លន់ សុភាពរាបសារ តែអនុវត្តច្បាប់ម៉ឺងម៉ាត់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |