ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Da Cruz ត្រឡប់​មក​បង្ក​ព្យុះភ្លៀង​នៅ​លី​គ​កំពូល​កម្ពុជា​វិញ​

ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Da Cruz ត្រឡប់​មក​បង្ក​ព្យុះភ្លៀង​នៅ​លី​គ​កំពូល​កម្ពុជា​វិញ​

បាល់ទាត់៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Eliel Da Cruz Guardiano​ បាន​ត្រឡប់មក​បង្ក​ព្យុះភ្លៀង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​វិញ​ហើយ ដោយ​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បន្ទាប់ពី​រូបគេ​ធ្លាប់​ចំណាយពេល ១​រដូវ​កាល​ជាមួយ​ក្លិប​វិសាខាកាលពី​ឆ្នាំ​២០១៩ កន្លងទៅ។​

Da Cruz បាន​ក្លាយជា​កីឡាករ​បរទេស​ទី​៤ របស់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​នេះ បន្ទាប់ពី​ខ្សែបម្រើ​សញ្ជាតិ​បេឡា​រុស្ស Maksim Taleyko, ខ្សែបម្រើ​សញ្ជាតិ​ជប៉ុន Kosuke Uchida និង​ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​តុង​ហ្គា ATA Inia ដែល​ក្លិប​បានប្រកាស​នាំចូល​ត្រៀម​រដូវ​កាល​ឆ្នាំ​២០២១ កាលពី​ថ្មីៗ។​ ជាមួយ​ការ​ត្រឡប់មក​ប្រកប​អាជីព​នៅ​កម្ពុជា​វិញ​នេះ ខ្សែប្រយុទ្ធ​មាឌធំ Da Cruz បាន​សម្ដែង​នូវ​ក្ដី​រីករាយចំពោះ​ការចូលរួម​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ ហើយ​រូបគេ​បាន​ប្ដេជ្ញា​ចិត្តនឹង​ខិតខំ ហើយ​ប្រយុទ្ធ​គ្រប់ពេលដើម្បី​ជួយ​ក្រុម​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ ហើយ​ឈានទៅ​ប្រជែង​ជើងឯកជូន​ក្លិប និង​អ្នកគាំទ្រ​របស់ខ្លួន។​

អតីត​សមាជិក​ក្លិប​លី​គ​កំពូល​ម៉ាឡេស៊ី Perak FA រូបនេះគឺ​ខ្សែប្រយុទ្ធ​មាន​បទពិសោធ​ជោគជាំ ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើនទាំង​នៅ​អឺរ៉ុប និង​នៅ​អាស៊ី ពិសេស​កាលពី​ឆ្នាំ​២០១៩ Da Cruz បានរួម​ចំណែក​ជួយ​វិសាខាឈ្នះ​ជើង​ឯក​រង ជាមួយ​ការ​ស៊ុត​បំប៉ោង​សំណាញ់​ទី​គូប្រកួត​សរុប ២៥​គ្រាប់​ឯណោះ មុនគេ​ត្រឡប់​ទៅលេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​ទី​២ នា​ប្រទេស​កំណើត​ខ្លួន​វិញកាលពី​ឆ្នាំ​២០២០ កន្លងទៅ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |