ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នៅមីយ៉ាន់ម៉ាប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស ខណៈរថពាសដែកយោធា ចល័តតាមទីក្រុងមួយចំនួន

នៅមីយ៉ាន់ម៉ាប្រព័ន្ធអ៉ីនធើណិតត្រូវបានកាត់ផ្តាច់ ស្ទើរទូទាំងប្រទេស ខណៈរថពាសដែកយោធា ចល័តតាមទីក្រុងមួយចំនួន

(រ៉ង់ហ្គូន)៖ ការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតស្ទើរទូទាំងប្រទេស និងការដាក់ពង្រាយកងទ័ព នៅទូទាំងទីក្រុងធំៗរបស់មីយ៉ាន់ម៉ា ចាប់ពីពេលទាបភ្លឺថ្ងៃចន្ទនេះ គឺជាសញ្ញានៃការត្រៀមបង្រ្កាប ទៅលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារ ដែលកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកងកម្លាំងសន្តិសុខ បានប្រើកម្លាំងបាញ់បំបែកបាតុកម្ម នៅភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាលយោធាបានបង្កើនការដាក់សំពាធយ៉ាងខ្លាំង ទៅលើក្រុមបាតុករ ដែលកំពុងទាមទារឲ្យដោះលែង លោកស្រី អោង សាន ស៊ូ ជី ដែលត្រូវបានទម្លាក់ចេញពីតំណែង។ ការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិត ស្ទើរគ្រប់ច្រកល្ហកនៅថ្ងៃចន្ទនេះ និងការស្នើសុំឲ្យមានអ្នកសង្គេតការណ៍ មកពីអង្គការសហប្រជាជាតិ (UN) ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីរូបភាពផ្សាយផ្ទាល់ (live-stream images) ដែលត្រូវបានចែកចាយលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញពីរថពាសដែកយោធា និងទាហានធ្វើដំណើរឆ្លងកាត់ ទីក្រុងមួយចំនួននៃប្រទេស។

ក្រុមអ្នកជំនាញសង្កេតការបិទបណ្តាញអ៊ីនធើណិត (NetBlocks) បានគូសបញ្ជាក់ថា «ការបញ្ជាឲ្យកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតនៅទូទាំងរដ្ឋនេះ» បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា ស្ទើរតែគ្មានអ៊ីនធើណិតប្រើប្រាស់ទាល់តែសោះ។ ប៉ូលីសនៅទីក្រុង ម្យីតគ្យីណា (Myitkyina) បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់មកបានបាញ់កាំភ្លើងទៅលើក្រុមមនុស្សម្នា ដែលប្រមូលផ្តុំគ្នានៅទីក្រុងស្ថិតក្នុង កាឈីន (Kachin) ភាគខាងជើង ប្រទេសមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់ពាក្យចចាមអារ៉ាម អំពីការកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធើណិតនេះ។

គួរបញ្ជាក់តាមអ្នកសារព័ត៌មានម្នាក់ ដែលស្ថិតនៅកន្លែងកើតហេតុ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គេមិនទាន់ច្បាស់ទេថា តើប៉ូលីសបានប្រើគ្រាប់កាំភ្លើងជ័រ ឬគ្រាប់កាំភ្លើងពិត នៅក្នុងការបាញ់បង្ក្រាបខាងលើ ហើយយ៉ាងហោចណាស់អ្នកកាសែត ០៥នាក់ត្រូវបានចាប់ឃុំឃាំង ជុំវិញការផ្សព្វផ្សាយរូបភាព មនុស្សមួយចំនួនដែលបានទទួលរងរបួស នៅក្នុងហេតុការណ៍នោះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |