ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វេណេស៊ុយអេឡាចោទអាមេរិកថា ជាអ្នករៀបចំផែនការផ្តួលរំលំ​រដ្ឋាភិបាលទីក្រុងការ៉ាកាស់ និងប៉ុនប៉ងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ

វេណេស៊ុយអេឡាចោទអាមេរិកថា ជាអ្នករៀបចំផែនការផ្តួលរំលំ​រដ្ឋាភិបាលទីក្រុងការ៉ាកាស់ និងប៉ុនប៉ងចាប់ខ្លួនលោក នីកូឡាស់ ម៉ាឌូរ៉ូ

(ការ៉ាកាស់)៖ ទូរទស្សន៍ជាតិវេណេស៊ុយអេឡា​កាលពីថ្ងៃពុធសប្តាហ៍នេះ បានចេញផ្សាយខ្សែវីដេអូមួយ ស្តីអំពីពលរដ្ឋអាមេរិកម្នាក់ និយាយសារភាពយ៉ាងច្បាស់ថា ខ្លួនបានរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ព្រមទាំងប៉ុនប៉ងចាប់ប្រធានាធិបតីរូបនេះ យកទៅសហរដ្ឋអាមេរិកទៀងផង។ នេះបើយោងតាមការចេញផ្សាយ​ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

បុរសខាងលើនេះមានឈ្មោះថា លូក ឌែនមែន (Luke Denman) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៣នាក់ផ្សេងទៀត​ដែលត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍កន្លងទៅនេះ ពីបទធ្វើរដ្ឋប្រហារមិនបានសម្រេច។ អាជ្ញាធរវេណេស៊ុយអេឡាបានចោទប្រកាន់ថា ពួកគេនេះគឺជាទាហានស៊ីឈ្នួល ដែលក្រុងវ៉ាស៊ីនតោនបានជួលមក​ផ្តួលរំលំរដ្ឋាភិបាលវ៉េណេស៊ុយអេឡា។

ក្នុងសន្និសីតសារព័ត៌មានតាមរយៈវីដីអូ Conference បន្ទាប់ពីខ្សែវីដីអូ សារភាពរបស់ជន Luke Denman បានចាក់ផ្សាយចប់រួចរាល់ លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ គឺជាអ្នកបញ្ជាផ្ទាល់នៅពីក្រោយខ្នងរឿងនេះ»។ ទោះជាយ៉ាងណា នាពេលកន្លងទៅនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធទាំងស្រុង​ចំពោះការជាប់ពាក់ព័ន្ធក្នុងរឿងនេះ។ ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងប្រើគ្រប់មធ្យោបាយ​ដើម្បីធានាដល់ការវិលត្រឡប់របស់ជនជាតិអាមេរិក ឲ្យវិលត្រឡប់មកប្រទេសវិញ ប្រសិនបើពួកគេត្រូវបានឃាត់ខ្លួន​នៅក្នុងប្រទេសវ៉េណេស៊ុយអេឡាមែននោះ។

គួរជម្រាបថា ព្រឹត្តការណ៍នេះបានកើតឡើង បន្ទាប់ពីក្រសួងការបរទេសវេណេស៊ុយអេឡា​កាលពីថ្ងៃចន្ទសប្តាហ៍នេះបានរាយការណ៍ថា កងកម្លាំងយោធាវេណេស៊ុយអេឡាបានទប់ស្កាត់ ការឈ្លានពានពីសំណាក់កងប្រដាប់អាវុធស៊ីឈ្នួលមួយក្រុម ដែបានប៉ុនប៉ងចូលមកកាន់ តំបន់ឆ្នេរភាគកណ្តាលរបស់វេណេស៊ុយអេឡា តែមិនបានសម្រេច។ ជាមួយគ្នានោះ ក្រសួងការបរទេសវេណេស៊ុយអេឡា​ក៏បានចោទប្រកាន់អាមេរិក គឺជាអ្នកនៅពីក្រោយខ្នងរឿងនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |