ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បុរស០២នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ករណីទំនាស់រឿងចតរថយន្តហៅបក្ខពួកមកបាញ់

បុរស០២នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់ករណីទំនាស់រឿងចតរថយន្តហៅបក្ខពួកមកបាញ់

ភ្នំពេញ៖ អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ មានទំនាស់ជាមួយម្ចាស់រថយន្តមួយគ្រឿង ខណៈបើកឈប់ចតមុខផ្ទះមួយភ្លែត ក៏កើតជាជម្លោះពាក្យសំដីដាក់គ្នាមួយប្រាវរួចអ្នករត់ម៉ូតូកង់បីបានហៅបក្សពួក មកបាញ់ប្រហារ៣គ្រាប់បណ្ដាលឲ្យបុរស០២នាក់ស្លាប់និងរងរបួសធ្ងន់ម្នាក់ ពេលបញ្ជូលទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៏ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទយីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានអោយដឹងថា ជនរងគ្រោះទី១ មានឈ្មោះ ប៉ូ សូភី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ស្លាប់ នៅពេទ្យរូស្សុី។ ទី២មានឈ្មោះ សុខ សុីដេត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូស័ព្ទ ស្នាក់នៅកន្លែងកើតហេតុ ស្លាប់ នៅពេទ្យរូស្សុី។ ចំណែកទី៣ ឈ្មោះសៀក លឹម អាយុ២៥ឆ្នាំ ស្លាប់នៅពេទ្យលោកសង្ឃ។
តាមប្រភពពីស្រ្តីម្នាក់នៅក្បែកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាមុនកើតហេតុគេឃើញបុរស ម្នាក់បើករថយន្តមួយគ្រឿងមកឈប់ចតមួយភ្លែតនៅមុខផ្ទះដើម្បីដាក់កូន នៅក្បែរកន្លែងកើតហេតុ បន្ទាប់មកឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ក្រហម មិនចាំស្លាកលេខ មកពីក្រោយរួចស៊ីផ្លេដាក់រថយន្តឲ្យអែប ខណ:ផ្លូវកំពុងមានការកកស្ទះ រួចក៏មានជម្លោះពាក្យសម្ដីដាក់គ្នាមួយប្រាវ បន្ទាប់មកអ្នក បើកម៉ូតូកង់បីបានបើកចេញទៅបាត់ លុះមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកបើកម៉ូតូកង់បី បានហៅបក្សពួកជិះម៉ូតូឌុបគ្នាមកកន្លែងកើតហេតុវិញ ក៏បានឈ្លោះគ្នាទៀត រួចខ្មាន់កាំភ្លើងអ្នកម៉ូតូកង់បីឥណ្ឌាបានស្ទុះទៅដកកាំភ្លើងពីបក្សពួកដែលជិះម៉ូតូយកមកបាញ់សំដៅទៅលើម្ចាស់រថយន្តខណៈដែលកំពុងអង្គុយលេងជាមួយជនរងគ្រោះកំពុងផឹកស៊ីនៅមុខហាង ពន្លកថ្មី លក់ទូរស័ព្ឌ ចំនួន៣ គ្រាប់ត្រូវបុរសចំនួន៣ នាក់បណ្ដាលឲ្យ របួសធ្ងន់ ភ្លាមនោះប្រជាពលរដ្ឋបានយកជនរងគ្រោះទាំង ៣ នាក់ដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយសារជនរងគ្រោះរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់នៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ចំនួនទាំងបីនាក់។ចំណែកខ្មាន់កាំភ្លើងនិងបក្ខពួកបាននាំគ្នាបើកម៉ូតូកង់បីនិងម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកហរសួងមហាផ្ទៃបានចុះមកដល់កន្លែងកើតហេតុធ្វើការហ៊ុព័ទ្ធនៅចំណុចទីតាំងកើតហេតុដើម្បីងាយស្រួលពិនិត្យនិងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |