ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មនុស្ស​ស្លាប់ ៩​នាក់​ និង​បាត់​ខ្លួន ១៤០​នាក់​បន្ទាប់​ពី​បាក់​ផ្ទាំង​ទឹក​កក​នៅ​តំបន់​ភ្នំ​ហិ​ម៉ាល័យប្រទេស​ឥណ្ឌា​

មនុស្ស​ស្លាប់ ៩​នាក់​ និង​បាត់​ខ្លួន ១៤០​នាក់​បន្ទាប់​ពី​បាក់​ផ្ទាំង​ទឹក​កក​នៅ​តំបន់​ភ្នំ​ហិ​ម៉ាល័យប្រទេស​ឥណ្ឌា​

ឥណ្ឌា៖ មនុស្ស​ ៩​នាក់​ត្រូវ​បាន​គេ​អះ​អាង​ថា​បាន​ស្លាប់ ​និង​យ៉ាងហោចណាស់ ១៤០​នាក់​បាន​បាត់​ខ្លួន​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ បន្ទាប់ពី​ផ្ទាំង​ទឹកកក​ភ្នំ​ហិ​ម៉ា​ល័យបាន​បាក់​ ហើយ​បាន​បំផ្លាញ​ទំនប់​វា​រី​អគ្គិសនី​កាលពី​ថ្ងៃអាទិត្យ ដោយ​ទឹកជំនន់​បង្ខំ​ឲ្យ​មាន​ការ​ជម្លៀស​ក្រុម​អ្នកភូមិ​ នៅ​ផ្នែក​ខាង​ក្រោម​។

​បុរស​ម្នាក់​ត្រូវ​បាន​ទាញ​ចេញពី​សំណាត់​នៅ​មាន​ជីវិត​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ផ្នែក​មួយ​នៃ​ផ្ទាំង​ទឹកកក​ភ្នំបាន​បាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​ លោក Surjeet Singh ​ជា​មន្ត្រី​នគរបាល​បាន​និយាយ​ថា ​សាកសព ៩​នាក់​ត្រូវ​បាន​រក​ឃើញ ​ស្រប​ពេល​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងតែ​សម្រុក​ខ្លាំង​ឡើង​។​ ទឹកជំនន់​បណ្ដាល​មក​ពី​ផ្នែក​មួយ​នៃ​ផ្ទាំង​ទឹកកក Nanda Devi បាន​បាក់​នៅ​តំបន់ Tapovan​ នៃ​រដ្ឋ​ Uttarakhand​ ភាគ​ខាងជើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ ដោយ​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ និង​កម្ទេចកំទី​ជាច្រើន​បាន​បាក់​ចូល​ទៅ​ក្នុង​ទំនប់​ចំនួន ២ និង​ធ្វើ​ឲ្យ​ខូចខាត​លំនៅឋាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​។ វីដេអូ​មួយ​ដែល​ត្រូវ​បាន​ចែករំលែក​ដោយ​មន្ត្រី ​និង​ថត​ចេញពី​ចំហៀង​នៃ​ជម្រាល​ភ្នំ​ បង្ហាញ​ពី​រ​បាំង​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ទំនប់​មួយ​ ហើយ​កម្លាំង​ទឹកបាន​វាយ​បំបែក​ទៅ​ជា​បំណែក​ៗ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |