ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា​ត្រៀម​រួចរាល់​ការ​ដឹក​រក្សាទុក និង​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ មកពី​ប្រទេស​ចិន​

កម្ពុជា​ត្រៀម​រួចរាល់​ការ​ដឹក​រក្សាទុក និង​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ មកពី​ប្រទេស​ចិន​

​ភ្នំពេញ៖ ខណៈ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​–១៩ ពី​ប្រទេស​ចិន នឹង​ដឹក​មកដល់​កម្ពុជា នា​អំឡុង​ខែ​កុ​ម្ភៈ​នេះ កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចជាស្រេច ក្នុង​ការ​ដឹក​រក្សាទុក និង​ការ​ត្រៀម​ចាក់​វ៉ាក់សាំង ដល់​កងទ័ព និង​អ្នក​ប្រឈមមុខ​។​

​មានប្រសាសន៍​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​ក្រុមគ្រូពេទ្យ នា​ថ្ងៃ​ទី​០៣ ​ខែ​កុ​ម្ភៈ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ឱ្យដឹងថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ដំណាក់កាល​ទី​១ នឹងត្រូវ​ដឹក​មកដល់​កម្ពុជា នា​ចុង​សប្ដាហ៍​នេះ​។

ក្នុងចំណោម​ជំនួយ​វ៉ាក់សាំង​របស់​ចិន ដែល​ដឹក​មក​កម្ពុជា​លើកដំបូង ៦០​ម៉ឺន​ដូ​ស​នេះ នឹង​ត្រូវ​ចាក់​ជូន​ដល់​កងទ័ព​ចំនួន​១៥​ម៉ឺន​នាក់ ស្មើនឹង​៣០​ម៉ឺន​ដូ​ស ជា​ដំណាក់កាល​ដំបូង បន្ទាប់​មកទៀត​ គឺ​គ្រួសារ​របស់គាត់ និង​អ្នក​ជុំវិញ​។ លើសពីនេះ ​សម្តេច​ពិជ័យ​បន្តថា រហូតមកដល់​ពេលនេះ កម្ពុជា​បាន​ត្រៀម​រួចរាល់​នូវ​រថយន្ត និង​សម្ភារៈ​បរិក្ខារ សំរាប់​ដឹកជញ្ជូន រក្សាទុក និង ការ​ត្រៀម​ចាក់​វ៉ាក់សាំង ដល់​កងទ័ព​ផងដែរ​។​

​ថ្លែង​នៅ​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ចម្ការ​នា​ថ្ងៃទី​ថ្ងៃទី​១ ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពី​ប្រភព​វ៉ាក់សាំង ដែល​កម្ពុជា​នឹង​ទទួលបាន​ប្រមាណ ២០​លាន​ដូ​ស​។​

ក្នុងនោះ​ ទទួលបាន​ជំនួយ​ពី​ចិន ១​លាន​ដូ​ស ដែល​នឹង​មកដល់​ខែកុម្ភៈ ចំនួន ៦០​ម៉ឺន​ដូ​ស ទទួល​ពី​កូ​វ៉ា​ក់ ដែលជា​របស់​អង្គការ​សុខភាព​ពិភពលោក ៧​លាន​ដូ​ស និង​ទិញ​តាម​កូ​វ៉ា​ក់ ​១​លាន​ដូ​ស ព្រមទាំង​ទទួលបាន​តាមរយៈ​ជំនួយ​ពី​អូស្ត្រាលី​ខ្ទង់​៣​លាន​ដូ​ស​។ ក្រៅពីនោះ​កម្ពុជា​ពិចារណា​ទិញ​ពី​ប្រទេស​អង់គ្លេស​ផងដែរ​។​

​បើ​តាម​បទដ្ឋាន​ជ្រើសរើស​មនុស្ស​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​–១៩ គឺ​មិនត្រូវ​អនុវត្ត​លើ​បុគ្គល​ដែល​មាន​អាការៈ​ដូចជា​៖ ស្ត្រី​មាន​មាន​ផ្ទៃពោះ ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ មនុស្ស​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ អ្នកមាន​អាការៈ​ក្តៅខ្លួន មានជំងឺ​​​ផ្លូវដង្ហើម ជំងឺ​​​ហឺត ជំងឺ​​​ថ្លើម ជំងឺ​​​តម្រងនោម​ធ្ងន់ធ្ងរ ជំងឺ​​​លើសឈាម ជំងឺ​​ទឹកនោមផ្អែម ជ​ម្ញឺ​ប្រកាច់ និង​ជំងឺ​​​ឆ្កួតជ្រូក​ជាដើម​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |