ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គ្រូ EDC និង​អាស៊ី​អឺរ៉ុប​ថា ​កូន​ក្រុម​នៅ​ខ្វះខាត​រៀងខ្លួន​ក្រោយ​ប្រកួត​បើកឆាក​ពាន CAC

គ្រូ EDC និង​អាស៊ី​អឺរ៉ុប​ថា ​កូន​ក្រុម​នៅ​ខ្វះខាត​រៀងខ្លួន​ក្រោយ​ប្រកួត​បើកឆាក​ពាន CAC

បាល់ទាត់៖ ក្រុម​អាស៊ី​អឺរ៉ុបបាន​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ​(EDC) ដោយ​លទ្ធផល ៣–២ ក្នុងជំនួប​បើកឆាក​ពានរង្វាន់ Cambodia Airway Cup 2021 កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកុម្ភៈ​ម្សិលមិញ ខណៈ​ក្រោយ​ចប់​ការប្រកួត គ្រូបង្វឹក​ក្រុម​ទាំង២ បានបង្ហាញ​ពី​ចំណុចខ្សោយ​របស់​កូនក្រុម​រៀងៗ​ខ្លួន ដែល​ត្រូវធ្វើ​ការពង្រឹង​បន្ថែម មុន​រដូវ​កាល​ថ្មី​មកដល់។​

ការប្រកួត​បើកឆាក​ពាន​មិត្តភាព​នេះ កីឡាករ Gbenga Samuel បាន​ស៊ុត​គ្រាប់​នាំមុខ​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប ១​គ្រាប់​មុននៅ​នាទី​២៤ មុន​កីឡាករ សា ទី និង ចន្ថា ចាន់​ទា​កា រកបាន​ម្នាក់ ១​គ្រាប់​ជួយ​ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា  វាយបក​នាំមុខ​វិញនៅ​នាទី​៣០ និង​នាទី​៣៤ តែ​គួរ​ឲ្យ​ស្ដាយ​កីឡាករ ចិន វណ្ណៈ ភ្លាត់​ទាត់​ចូល​ទី​ខ្លួនឯង ១​គ្រាប់ ធ្វើ​ឲ្យ​អាស៊ី​អឺរ៉ុបតាម​ស្មើ ២–២ មុន​បញ្ចប់​វគ្គ​ទី​១។ ចូល​វគ្គ​ទី​២ ការប្រកួត​បានអូសបន្លាយ​ដល់​នាទី​៩០+១ ទើប​អតីត​សមាជិក​ក្លិប​បឹងកេត Gbenga Samuel បន្ថែម​គ្រាប់​ទី​៣ ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុបទទួលបាន​ជ័យជម្នះ​តែម្ដង។​ ​ក្រោយ​ចប់​ការប្រកួត​លោក មាស សំអឿន គ្រូបង្វឹក​ក្រុម​អគ្គិសនី​កម្ពុជាបាន​លើកឡើងថា ការប្រកួត​នេះកូនក្រុម​ធ្វើបាន​ល្អ​ច្រើន គ្រាន់តែ​នៅមាន​បញ្ហា​តំបន់​ការពារ ដែល​បង្ក​សំណាង​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប មានឱកាស​រកបាន​គ្រាប់​បាល់ ៣​គ្រាប់។ ដោយហេតុនេះ លោក​នឹង​ពង្រឹង​តំបន់​ការពារ​ឡើងវិញដើម្បី​ត្រៀម ២​ប្រកួត​នៅសល់  ពិសេស​ត្រៀម​ការប្រកួត​បើក​រដូវ​កាល​ថ្មី នៃ​លី​គ​កំពូល​កម្ពុជានា​ដើមខែ​មីនា​ខាងមុខ។​

​ដោយឡែក​លោក សុក វាសនា គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុបបាន​បញ្ជាក់ថា ទោះបី​ក្រុម​ទទួលបាន​ជ័យជម្នះ តែ​ពួកគេ​ពុំបាន​ធ្វើ​ល្អ​តាម​ផែនការ​នោះទេ ពិសេស​ក្រោយ​ចាប់ផ្ដើម​ប្រកួត​បាន ២០​នាទី កីឡាករ​ថ្មីៗ​មួយចំនួន បាន​បាត់បង់​ម្ចាស់ការ​លើ​ខ្លួនឯង។ តែ​យ៉ាងណា​លោក​ពេញចិត្តចំពោះ​ការប្រកួត​នេះ ដែលជា​ឱ​កាស​ឲ្យ​កីឡាករ​វ័យក្មេង និង​ថ្មីៗបានបង្ហាញ​ខ្លួន។ ប៉ុន្ដែ ២​ប្រកួត​នៅសល់ លោក​អាច​នឹង​ប្រើប្រាស់​កីឡាករ​ជម្រើស ១១​នាក់​ច្រើនដ្បិត​ត្រូវ​ជួប​នគរបាលជាតិ និង​បឹងកេតដែលជា​ក្រុម​ខ្លាំង។​ ​គួរ​បញ្ជាក់ថា ពានរង្វាន់​លក្ខណៈ Pre-Season ដែល​រៀបចំ​ដោយ​ក្លិប​បឹងកេត​នេះគ្រោង​ធ្វើឡើង​រយៈពេល ៨​ថ្ងៃដោយមាន ៤​ក្លិប​ចូលរួម ខណៈ​ប្រកួត​បើកឆាក​ដំបូង ម្ចាស់ផ្ទះ​បឹងកេតបាន​ចាញ់​នគរបាលជាតិ ២–១។ រីឯ​ប្រកួត​បន្ទាប់ អាស៊ី​អឺរ៉ុបត្រូវ​ជួប​ក្លិប​នគរបាលជាតិនា​ថ្ងៃទី​០៥-​កុម្ភៈ ស្របពេល​ថ្ងៃ​បន្ទាប់អគ្គិសនី​កម្ពុជាត្រូវ​ជួប​បឹងកេតនៅ​ថ្ងៃទី​៦-​កុម្ភៈ។ ចំណែក​ប្រកួត​ចុងក្រោយ គឺ​នគរបាលជាតិត្រូវ​ជួប​អគ្គិសនី​កម្ពុជានៅ​ថ្ងៃទី​០៨-​កុម្ភៈ និង​ក្រុម​បឹងកេតជួប​អាស៊ី​អឺរ៉ុបនា​ថ្ងៃទី​៩-​កុម្ភៈ​ខាងមុខ នៅ​កីឡដ្ឋាន Cambodia Airway៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |