ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កម្ពុជា​អាច​ផលិត​ប្រេង​ឆៅ​ជា​មធ្យម​ ៧ ៥០០ ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ

កម្ពុជា​អាច​ផលិត​ប្រេង​ឆៅ​ជា​មធ្យម​ ៧ ៥០០ ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ

ភ្នំពេញ ​៖ កម្ពុជា​អាច​ផលិត​ប្រេង​ឆៅ ចេញពី​ប្លុក អេ ក្នុង​រង្វង់ ៧ ០០០​ បារ៉ែល ​ទៅ​៧ ៥០០ ​បារ៉ែល ក្នុង​មួយថ្ងៃ ​នៅពេល​ការ​បូម​ប្រេង​ឆៅ​ ចេញពី​អណ្តូងប្រេង​ចំនួន​៥​ដំណើរការ​ ខណៈ​បច្ចុប្បន្ន​អណ្តូង​ប្រេង​ចំនួន​ពីរ ​បាន​កំពុង​ដំណើរការ​បូម​។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​ ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ និង​សម្ពោធ ​ដាក់​ឲ្យ​ដំណើរការ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត ​ការ​បូម​ប្រេង​ឆៅ​ ចេញពី​អណ្តូង​ប្រេង​ចំនួន​ពីរ មាន​បរិមាណ​សរុប ៤០ ៧៨៨ បារ៉ែល គិត​ចាប់​តាំងពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ អណ្តូង​ទីមួយ ​ឈ្មោះ AO1D ​ចាប់ផ្តើម​ដំណើរការ​បូម​ប្រេង ​បាន​រយៈពេល​៣៣​ថ្ងៃ​ហើយ​ គិត​ត្រឹម ថ្ងៃទី​១ ខែកុម្ភៈ​ ដោយ​អាច​បូម​ប្រេង​បាន ១ ២៣៦ បារ៉ែល​ ក្នុង​មួយថ្ងៃ​។

ចំណែក​អណ្តូង​ប្រេង​ទី​ពីរ ឈ្មោះ A04D បាន​ចាប់ផ្តើម​ដំណើរការ​បូម​ប្រេង​ឆៅ នៅ​ថ្ងៃទី​៣០​ ខែមករា ឆ្នាំ​២០២១ ​ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​ទទួល​បាន​សម្បទាន​ កំពុងតែ​ញែក​ភក់ និង​ប្រេង​។

សម្តេចនាយក​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែមថា ​ការ​បូម​ប្រេង​ឆៅ​ចេញពី​អណ្តូង​ប្រេង​ចំនួន​ពីរ​នេះ មាន​បរិមាណ​សរុប ៤១ ០៥៦​បារ៉ែល​។ ​ការ​បូម​ប្រេង​ឆៅ​ នៅ​អណ្តូង​ទី​៣ ទី​៤ ​និង​ទី​៥ នឹងត្រូវ​ដំណើរការ​បូម​ក្នុង​ឆ្នាំ​២០២១​នេះ​។ តាម​ការប៉ាន់ស្មាន ការ​បូម​ប្រេង​ឆៅ ចេញពី​អណ្តូង​ទាំង​៥​នេះ​ នឹង​អាច​បូម​ប្រេង​ឆៅ ​ក្នុង​បរិមាណ ៧ ០០០ បារ៉ែល ទៅ​៧ ៥០០ បារ៉ែល ក្នុង​មួយថ្ងៃ​។

ទន្ទឹម​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ចំណូល​បាន​ពី​បូម​ប្រេង​ឆៅ ​នៅមាន​ទំហំ​តូច​ណាស់ បើ​ធៀប​នឹង​ចំណូល​ពន្ធគយ​។ ចំណូល​ប្រេង​ឆៅ​នេះ ​នៅ​មិនទាន់​ឥទ្ធិពល​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​នៅឡើយ​ទេ​។ គួរ​បញ្ជាក់ថា តម្លៃ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ​៥៥​ដុល្លារ ក្នុង​មួយ​បារ៉ែល​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |