ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

យោធាមីយ៉ាន់ម៉ាកំពុងគ្រប់គ្រងស្ថានការណ៍ ក្នុងប្រទេសទាំងស្រុង, អំណាចត្រូវបានប្រគល់ឲ្យ លោកអគ្គមេបញ្ជាការយោធា Min Aung Hlaing

យោធាមីយ៉ាន់ម៉ាកំពុងគ្រប់គ្រងស្ថានការណ៍ ក្នុងប្រទេសទាំងស្រុង, អំណាចត្រូវបានប្រគល់ឲ្យ លោកអគ្គមេបញ្ជាការយោធា Min Aung Hlaing

(រ៉ង់ហ្គូន)៖ យោធាមីយ៉ាន់ម៉ាបានក្ដោបក្ដាប់អំណាច និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ ជាមួយការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រមទាំងផ្ទេរអំណាចទៅឱ្យ លោកអគ្គមេបញ្ជាការយោធា មីន អោងហ្លេង (Min Aung Hlaing)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន យោធាមីយ៉ាន់ម៉ាក៏ប្រកាសដែរថា លោកអនុប្រធានាធិបតី យូ ម្យីនត៍ ស្វេ (U Myint Swe) ដែលត្រូវបានជ្រើសតាំងដោយយោធា នឹងឡើងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន។ ការតែងតាំងលោក U Myint Swe ត្រូវបានគេមើលឃើញថា គ្រាន់តែជាការបង្រ្គប់កិច្ច និងធ្វើឱ្យល្អមើលតាមរដ្ឋធម្មនុញ្ញដែលចែងថា ប្រធានាធិបតីស៊ីវិល ទើបមានសិទ្ធិប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែតាមការពិតអំណាចគ្រប់យ៉ាង គឺស្ថិតនៅក្នុងដៃលោក Min Aung Hlaing រួចជាស្រេចទៅហើយ។

សម្រាប់ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំនេះ ធ្វើឡើងក្រោយអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា ទីប្រឹក្សារដ្ឋលោកស្រី អោងសាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃគណបក្ស NLD ត្រូវបានយោធាចាប់ និងឃុំខ្លួន។ បណ្ដាញទូរស័ព្ទ, អ៉ីនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានានៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗ ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈកងទ័ព និងរថក្រោះជាច្រើន ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋធានីណៃពិដោរ និងនៅតាមទីក្រុងធំៗ។

គួរបញ្ជាក់ថា សកម្មភាពយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេមើលឃើញថាជាទង្វើរដ្ឋប្រហារ បាននិងកំពុងកើតមានឡើង ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញលទ្ធផលថា គណបក្សលោកស្រីស៊ូជី ជាអ្នកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី។ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានប្រកាសថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានជំរុញឱ្យយោធា ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ។ ទោះជាយ៉ាងណា យោធាមីយ៉ាន់ម៉ាបានចោទថា ការបោះឆ្នោតនេះត្រូវបានលួចបន្លំជាមួយការព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតប៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |