ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក Joe Biden​ ជំរុញ​សភា​អនុម័ត​ប្រាក់ ១,៩​សែន​កោដិ​ដុល្លារ​ក្នុង​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​លើ​ផល​ប៉ះ​ពាល់​ដោយ ​COVID-19

លោក Joe Biden​ ជំរុញ​សភា​អនុម័ត​ប្រាក់ ១,៩​សែន​កោដិ​ដុល្លារ​ក្នុង​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​លើ​ផល​ប៉ះ​ពាល់​ដោយ ​COVID-19

​អាមេរិក៖ រដ្ឋបាល​របស់​លោក ​Biden និង​សមាជិកសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​សាធា​រ​ណរដ្ឋ​ពិភាក្សា​អំពី​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ ​ដែល​មាន​ចំនួន ១,៩​សែន​កោដិ​ដុល្លារ​អាមេរិក​ ដែល​បានទទួល​ការ​អនុម័ត​កាលពី​ថ្ងៃអាទិត្យ​ថា ​អាទិភាព​ចម្បង​បំផុត​គួរតែ​ជា​ការ​ផលិត​ និង​ចែកចាយ​វ៉ាក់សាំង​ប្រកប​ដោយ​ប្រសិទ្ធភាព​។

​មនុស្ស​ជំនិត​នឹង​គណបក្ស​ប្រជាធិបតេយ្យ​ម្នាក់​ ដែល​បាន​អំពាវនាវ​ជាមួយ​លោក Brian Deese​ ដែល​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ប្រធានាធិបតី Joe Biden បាន​និយាយ​ថា ​ការពិភាក្សា​នេះ​គឺ​មាន​សន្ទុះ​យ៉ាង​លឿន​ ហើយ​ថា​ភាគី​ទាំងពីរ​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​។​ អ្នកនាំពាក្យ​រង​សេត​វិមាន​លោក​ស្រី Karine Jean-Pierre ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា ​“យើង​មិន​អាច​រង់ចាំ​បាន​ទេ​”។ គ្រាន់​តែ​ថា ​ទីក្រុង​វ៉ាស៊ីនតោន​ត្រូវ​បាន​រាំងស្ទះ​ពីមុន​ មិន​មានន័យថា​វា​ចាំបាច់​ត្រូវ​បន្ត​ធ្វើ​ឱ្យ​រាំង​ស្ទះ​នោះ​ទេ​។ ​ជំងឺ​រាតត្បាត​សកល​ COVID-19 បាន​សម្លាប់​ពលរដ្ឋ​អាមេរិក​ជាង ៤១៧.០០០​នាក់ ជាមួយគ្នា​នោះបាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​បាត់បង់​ការងារ និង​កំពុង​ឆ្លង​ដល់​ប្រជាពលរដ្ឋ​អាមេរិក​ជាង ១៧៥.០០០​នាក់​ក្នុង​មួយថ្ងៃ​ ដែល​បង្ក​ជា​វិបត្តិ​ភ្លាមៗ​ដល់​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Biden៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |