ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Manchester United ទំលាក់ Liverpool ឡើង​ជុំ​ទី​៥ FA Cup

Manchester United ទំលាក់ Liverpool ឡើង​ជុំ​ទី​៥ FA Cup

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​ទំលាក់​ក្រុម​ហង្ស​ក្រហម Liverpool ចេញពី​ការប្រកួត​ពានរង្វាន់ FA Cup ជា​លើក​ទី១០ ក្នុង​ប្រវត្តិសាស្ត្រ ក្រោយ​វាយបក​យកឈ្នះ​នៅ Old Trafford ៣–២​។ ​Mohamed Salah បើក​ការនាំ​មុខមុន​អោយ Liverpool ​នៅ​នាទី​ទី១៨ មុនពេល​ដែល Mason Greenwood  តាម​ស្មើ​វិញ​នៅ​នាទី​ទី២៦​។

​​ឈានចូល​វគ្គ​ទី២ Marcus Rashford​ រកបាន​គ្រាប់​នាំមុខ​លើកដំបូង​នៅ​នាទី​ទី៤៨ ឲ្យ Manchester United តែ​ខ្សែប្រយុទ្ធ​អេ​ស៊ី​ប Mohamed Salah ដដែល​រក​គ្រាប់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​ទី៥៨​។ ​ខ្សែ​បំរើ​ព័រទុយហ្កាល់ Bruno Fernandes ​គឺជា​អ្នកសំរេច​ជោគវាសនា Manchester United ឡើង​ជុំ​ទី៥ FA Cup ក្រោយ​ស៊ុត​បាល់ Freekick ​នៅ​នាទី​ទី៧៨​។ ​ជ័យជំនះ​នេះ​ធ្វើឲ្យ Manchester United ឡើង​ជុំ​ទី៥ FA Cup និងជា​លើក​ទី១០ ដែល​ទំលាក់ Liverpool ក្នុង​ប្រវត្តិសាស្ត្រ FA Cup​។ ​ប្រកួត​បន្ទាប់​របស់ Manchester United ត្រូវ​ទទួល Sheffield United នៅ Premier League ថ្ងៃ​ពុធ​នេះ ខណៈ Liverpool ទៅផ្ទះ Spurs ថ្ងៃ​ព្រហស្បតិ៍​។

​​លទ្ធផល​ផ្សេងទៀត​យប់មិញ Chelsea យកឈ្នះ Luton Town ៣–០ ដោយ​គ្រាប់​បាល់ ៣គ្រាប់​ម្នាក់ឯង​របស់ Tammy Abraham ខណៈ Leicester City ឈ្នះ​នៅផ្ទះ Brentford ៣–១ និង Everton យកឈ្នះ Sheffield United ៣–០​។ ​ដោយឡែក​លទ្ធ​ផលកាល​ពីថ្ងៃ​សៅរ៍ Arsenal បាន​ធ្លាក់​ចេញពី FA Cup ត្រឹម​ជុំ​ទី៤ ក្រោយ​ចាញ់​នៅ​ទឹកដី Southampton ១–០៕

 

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |