ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក Biden បញ្ជា​ឲ្យ​ផ្ដល់​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​អាមេរិក​ ខណៈការ​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោក Trump​ ខិតជិត​មក​ដល់​

លោក Biden បញ្ជា​ឲ្យ​ផ្ដល់​ស្បៀង​អាហារ​ដល់​ពលរដ្ឋ​អាមេរិក​ ខណៈការ​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោក Trump​ ខិតជិត​មក​ដល់​

​អាមេរិក៖ ប្រធានាធិបតី​ Joe Biden ​នៅ​ក្នុង​ការងារ​នៅ​ថ្ងៃ​ទី​៣ របស់​លោក​ បាន​បញ្ជា​ឱ្យ​ជួយ​ប្រជា​ពលរដ្ឋ​អា​មេរិក​អត់ឃ្លាន​កាលពី​ថ្ងៃ​សុក្រ ដោយ​ប្រញាប់ប្រញាល់​ទាញ​ប្រទេស​ចេញពី​វិបត្តិ​ញាំញី​ ដោយ​ជំងឺ​រាតត្បាត​សកល​។​ ការ​បញ្ជា​ចុងក្រោយ​ក្នុង​ការ​ជំរុញ​ជំនួយ​ស្បៀងអាហារ ​និង​ការ​បង្កើន​ល្បឿន​នៃ​ការ​ទូទាត់​ប្រាក់​ជ្រោង​ស្ទួយ​សេដ្ឋកិច្ច​មាន​ចំនួន​តិចតួច ​ប៉ុន្តែ​លោក Biden បាន​បន្ថែម​សារថា ​លោក​ចង់​ធ្វើ​សកម្មភាព​ឲ្យ​បាន​ខ្លាំងក្លា​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណា និង​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​។​

​វា​ជា​កិច្ច​ការដែល​លោក​កំពុងតែ​ព្យាយាម ​ដើម្បី​សំរេច​គោលដៅ​ក្នុង​ពេល​ដំណាលគ្នា​ ដើម្បី​ទទួល​បាន​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​របស់​លោក ​ដោយមាន​ការតែងតាំង​លោក Lloyd Austin ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​ដែល​ទទួល​បាន​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​កាលពី​ថ្ងៃ​សុក្រ ​និង​ត្រៀម​ទប់ទល់​ការ​បង្ក​ភាព​វឹកវរ​ ពី​ការ​ជំនុំ​ជម្រះ​ក្ដី​ចោទប្រកាន់​ទម្លាក់​តំណែង​លោក ​Donald Trump​។​ ការ​បើក​ការ​ជជែក​វែកញែក​នៅ​ក្នុង​ការចោទប្រកាន់​ ទម្លាក់​តំណែង​របស់​ព្រឹទ្ធសភា​ចំពោះ​លោក​ Donald Trump ជុំវិញ​អំពើ​កុបកម្ម​នៅ​វិមាន​កា​ពី​តូ​ល ​នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​នៃ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​ ជា​លើកដំបូង​ដែល​អតីត​ប្រធានាធិបតីទើប​ផុត​អាណត្តិ​រូប​នេះ នឹង​ប្រឈម​ការ​ចោទប្រកាន់​បែបនេះ​បន្ទាប់ពី​ចាក​ចេញពី​តំណែង​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |