ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុម​រដ្ឋ​អ៊ីស្លាម​អះ​អាង​ទទួល​ខុស​ត្រូវ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​បា​ដា​ដ​​សម្លាប់​មនុស្ស ៣២​នាក់ ​និង ​១១០​នាក់​របួស

ក្រុម​រដ្ឋ​អ៊ីស្លាម​អះ​អាង​ទទួល​ខុស​ត្រូវ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​បា​ដា​ដ​​សម្លាប់​មនុស្ស ៣២​នាក់ ​និង ​១១០​នាក់​របួស

​អ៊ីរ៉ាក់៖ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន ​២​ផ្ទួនៗ​គ្នាដែល​បាន​សម្លាប់​មនុស្ស ៣២​នាក់​ និង​ចំនួន ១១០​នាក់​រង​របួស​នៅ​ឯ​ផ្សារ​ដ៏​ចង្អៀត​មួយ​ នៅ​កណ្ដាល​ទីក្រុង​បា​កដាដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ វា​គឺជា​ការវាយប្រហារ​ដ៏​សាហាវ​បំផុត​លើ​ទីក្រុង​មួយ​នេះ​ ក្នុង​រយៈពេល ៣ឆ្នាំ​នៅ​ពេល​ដែល​ក្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់ទៀត​ បាន​វាយប្រហារ​ទៅលើ​តំបន់​តែមួយ​។

​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា ​ក្មាន់​វាយប្រហារ​ដំបូង ​បាន​ទាក់ទាញ​ហ្វូង​មនុស្ស​នៅ​ឯ​ផ្សារ​ ដែល​មាន​សភាព​អ៊ូអរ​នៅ​ក្នុង​ទីលាន​ចតុ​រ៉ង់​តា​យ៉ា​រ៉ា​ន​ (Tayaran Square) ​របស់​រដ្ឋធានី​ ដោយ​អះ​អាង​ថា ​រូបគេ​មិន​សូវ​ស្រួលខ្លួន​ បន្ទាប់មក​បាន​បំផ្ទុះ​គ្រឿងផ្ទុះ​ ដែល​ចងភ្ជាប់​នឹង​ខ្សែ​ក្រវ៉ាត់​របស់​គេ​។​ នៅ​ពេល​មាន​មនុស្ស​កាន់តែ​ច្រើន​ឡើង ​ចូល​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​ជនរងគ្រោះ ​ក្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ទី​២ បាន​បំផ្ទុះ​គ្រឿងផ្ទុះ​លើ​ខ្លួន​របស់​គេ​។​

ទីផ្សារ​កណ្ដាលវាល ជាទី​ដែល​លក់​សម្លៀក​បំពាក់​ជ​ជុះ​ ត្រូវ​បាន​លក់​នៅ​តាម​តូប​នានា​ បាន​នឹង​កំពុង​ទាក់ទាញ​មនុស្ស​យ៉ាង​ច្រើន​កុះករ​ បន្ទាប់ពី​មាន​ការ​ដក​វិធានការ​រឹតត្បិត ​រយៈពេល​ជិត​ ១​ឆ្នាំ​ដោយ​សារ​ជំងឺ ​COVID-19  នៅ​ទូទាំង​ប្រទេស​។​ មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​ ៣២​នាក់​រួចមក ក្រុម​អ្នក​កាន់​មរណ​ទុក្ខ​បាន​នាំគ្នា​សែង​មឈូស​អ្នក​ដែល​បាន​ស្លាប់​ ទៅកាន់​តាម​ដង​ផ្លូវ​នានា​នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |