ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្ដេចតេជោ​មាន​ប្រសាស​ន៍​ថា​ ការ​រីក​ចម្រើន​របស់​យើង​ជា​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​

សម្ដេចតេជោ​មាន​ប្រសាស​ន៍​ថា​ ការ​រីក​ចម្រើន​របស់​យើង​ជា​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​

ភ្នំពេញ​៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​អញ្ជើញ​មានប្រសាសន៍​រម្លឹក​ពីការ​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនាសម្ព័ន្ធ​ សមិទ្ធផល​សង្គម ស្ទើរគ្មាន​សល់​ក្រោយ​ថ្ងៃ​រំដោះ​ដែល​បន្សល់​នូវ​ការ​លំបាក​ជា​ច្រើន​សម្រាប់​ការស្តារ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​ សមិទ្ធផល​សង្គម​ឡើង​វិញ​ជា​ច្រើន​ រា​​ប់​ទាំង​សំណង់​ទីស្តីការ​ក្រសួង​នានា​ថ្មី​ៗ​ជា​ច្រើន​ដោយ​សម្តេច​មាន​ប្រសាសន៍​ថា​ការរីក​ចម្រើន​របស់​យើងជាការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​។

ក្នុង​ពិធី​សម្ពោធ​នោះ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ “អគ្គិសនីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ និង​វិទ្យាស្ថានតេជោសែន​ និង​ដឹកជញ្ជូន​ ដែល​មាន​ទីតាំង​នៅ​ផ្លូវ៥៩៨ សង្កាត់​ច្រាំង​ចំរេះ២​ ខណ្ឌ​ឫស្សីកែវ ​រាជ​ធានីភ្នំពេញ ​សម្ដេច​បាន​មាន​ប្រសាសន៍​ថា ​ការ​រីក​ចម្រើន​មក​ដល់​ពេល​នេះ​ទីស្តីការ​ក្រសួង​ចាស់​ៗ​ត្រូវ​បាន​កសាង​ឡើង​វិញ​ជា​ច្រើន ​ស្រប​តាម​ការ​វិវត្ត​រីក​ចំរើន​នារ​បស់​សង្គមជា​តិ​យើង​នាសព្វ​ថ្ងៃ​នេះ។

សូម​បញ្ជាក់​ថា ​ទីតាំង​អគារ​ទីស្ដីការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ចាស់​នៅ​ជិត​វត្ត​ភ្នំ ​ដែល​បាន​សាងសង់​សំណង់​អាណានិគម​បារាំង ​និងបាន​ប្រើប្រាស់​គ្រប់​ជំនាន់ ​រហូតម​ក​ដល់​បច្ចុប្បន្ន ​មាន​ភាព​តូច​ចង្អៀត និង​មិន​អាច​ឆ្លើយត​ប​បាន​តាម​តម្រូវ​ការ​ របស់​ក្រសួង​ តម្រូវ​ឲ្យ​ថ្នាក់​ដឹកនាំ​ក្រសួងគោរព​ស្នើ​សុំការ​អនុញ្ញាត​ដ៏ខ្ពង់​ខ្ពស់​ពី​សម្ដេច​តេជោ​នាយករដ្ឋ​មន្ត្រី​ដើម្បី​សាង​សង់​អគារ​ទីស្តីការថ្មី ​លើទំ​ហំ​ដី ​ជាង​៣ហ.ត​ និង​ទិញ​គ្រឿង​ចក្រ​មួយចំ​នួន​សម្រាប់​ផ្ដល់​ជូន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូ​ន​រា​ជធានី​ខេត្ត​។​ អគារ​ទីស្តី​ការក្រសួង​ថ្មី​នេះ មាន​អគារ​រដ្ឋបាលកំ​ពស់​៩ជា​ន់ ​ទំហំ​៥៩,៥០ម គុ​ណ២៣,២០ម  អគារ​រដ្ឋ​បាល​២ខ្ន​ង នៅស្លាបសង​ខាង​កំព​ស់​៨ជាន់ ទំហំ៤៩ម គុណ២០ម  អគារសាលប្រជុំនិងបណ្ណាល័យ១ខ្នង កំពស់៣ជាន់ ទំហំ៥០គុណ២០ម ព្រមទាំងបំពាក់សម្ភារៈការិយាល័យ សម្ភារៈសង្ហារឹម និងជណ្ដើរយន្ដ សាងសង់អាគារដាក់គ្រឿងចក្រ៥ខ្នង ទំហំ៤០គុណ២០ម ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ ខ្នង សាងសង់របងព័ទ្ធជុំវិញ និងរៀបចំបណ្ដាញផ្លូវ បណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងសួនច្បារក្នុងបរិវេណក្រសួង ព្រមទាំងបានទិញគ្រឿងចក្រចំនួន២២២គ្រឿង សម្ភារៈផ្ដល់ជូនមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីខេត្ត និងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលបានចំណាយថវិកាសរុបប្រមាណ ២៦លាន ៦១៣ពាន់ ៤០ ដុល្លារអាមេរិក។

ទន្ទឹមនេះក្រសួងក៏បានរៀបចំ​បំពាក់​ប្រពន្ធ​សូឡាទាញ​យក​ថាមពល​ប្រើប្រាស់ ​ ពី​ពន្លឺព្រះអាទិត្យ​នៅ​លើដំបូល​អគារ​ផ្ទាល់​ទាំង​អស់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |