ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក Biden ចាក​ចេញ​ពី​រដ្ឋ Delaware​ ដើម្បី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទាំង​រំជួល​ចិត្ត​

លោក Biden ចាក​ចេញ​ពី​រដ្ឋ Delaware​ ដើម្បី​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ទាំង​រំជួល​ចិត្ត​

​អាមេរិក៖ នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​លា​ដ៏​រំជួលចិត្ត​មួយ ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក​ Joe Biden បាន​សន្យា​ថា​ ទោះបីជា​លោក​ចាកចេញ​ទៅកាន់​ទីក្រុង​ Washington DC ដើម្បី​ស្បថ​ចូលកាន់​តំណែង​ក៏ដោយ លោក​នឹង​នៅតែ​ជា​កូនប្រុស​មាន​មោទនភាព​របស់​រដ្ឋ​ Delaware​។ ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ នៅ​ឯ​ទីស្នាក់ការ​កណ្ដា​ល​របស់​ឆ្មាំ​ជាតិ​ក្នុង​រដ្ឋ​ Delaware លោក Biden និយាយ​ទាំង​រំជួលចិត្ត​ នៅ​ពេល​លោក​បាន​ប្រាប់​ហ្វូង​មនុស្ស​ថា ​“ពេល​ខ្ញុំ​ស្លាប់​ទៅ ​ខ្ញុំ​បាន​សរសេរ​ឈ្មោះ Delaware ​ក្នុង​ចិត្ត​ខ្ញុំ​រួច​ទៅ​ហើយ​”។

​លោក​បាន​និយាយ​ថា “​វា​ជា​រឿង​ផ្ទាល់ខ្លួន​ ដែល​ដំណើរបន្ទាប់​របស់​យើង​ទៅកាន់​ទីក្រុង Washington ​ចាប់ផ្ដើម​នៅ​ទី​នេះ ជា​កន្លែង​ដែល​កំណត់​យ៉ាង​ច្បាស់​ថា ​យើង​ជា​ជនជាតិ​អាមេរិក​“។​ លោក Biden​ បាន​ថ្លែង​សុន្ទ​រ​កថា​លា​ដល់​ប្រជាពលរដ្ឋ​ប្រហែល ១០០​នាក់​ រួម​ទាំង​មន្ត្រី​ជាប់ឆ្នោត​ Delaware​ ជា​ច្រើន ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ​Biden​។ ព្រឹត្តិការណ៍​ដំបូង​របស់​ប្រធានាធិបតី​ជាប់ឆ្នោត Joe Biden បន្ទាប់ពី​បាន​ទៅដល់​ទីក្រុង​ Washington ​កាលពី​ថ្ងៃ​អង្គារ ​រួម​ជាមួយ​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​លោកស្រី Kamala Harris គឺ​ត្រូវ​ចូលរួម​ក្នុង​ពិធី​មួយ ​នៅ​ឯ​អាងទឹក​នៅ​ជិត​វិមាន​អនុស្សាវរីយ៍​លីន​ខុន​ ដើម្បី​គោរព​ដល់​ជនជាតិ​អាមេរិក​ជាង ៤០​ម៉ឺន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ ​COVID-19៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |