ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ចិន ​និង​អាមេរិក​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​អង្គការ​ WHO ​ជុំវិញ​បេសកកម្ម​រក​ប្រភព​ដើមវីរុស COVID-19 នៅ​ក្រុង​អ៊ូ​ហាន​

ចិន ​និង​អាមេរិក​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​នៅ​អង្គការ​ WHO ​ជុំវិញ​បេសកកម្ម​រក​ប្រភព​ដើមវីរុស COVID-19 នៅ​ក្រុង​អ៊ូ​ហាន​

​ស្វីស៖ កាលពី​ថ្ងៃ​ច័ន្ទ សហរដ្ឋអាមេរិក​អំពាវ​នាវ​ដល់​ប្រទេស​ចិន អនុញ្ញាត​ឱ្យ​ក្រុម​ជំនាញ​មកពី​អង្គការ​សុខភាព​ពិភពលោក​សម្ភាស ​“​អ្នក​មើលថែ​អ្នកជំងឺ អតីត​អ្នកជំងឺ ​និង​បុគ្គលិក​នៅ​មន្ទីរ​ពិសោធន៍​” នៅ​ទីក្រុង​អ៊ូ​ហាន​ភាគ​កណ្ដាល​របស់​ចិន​ ដោយ​បង្ក​ឲ្យ​មានការ​ស្តី​បន្ទោស​ពី​ទីក្រុង​ប៉េកាំង​។

​ក្រុម​អ្នក​ជំនាញ​ឯករាជ្យ​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក​ ដែល​ព្យាយាម​កំណត់​ប្រភព​ដើម​នៃ​ជំងឺ​COVID-19 បាន​ទៅដល់​ទីក្រុង​អ៊ូ​ហាន​កាលពី​ថ្ងៃ​ទី​១៤ ខែ​មករា ​ជាទី​ដែល​ពួកគេ​កំពុង​រៀប​ចំ​កិច្ចពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​ចិន​ ក្នុងអំឡុងពេល​នៃ​ការ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈ​ពេល ២​សប្ដាហ៍​មុន​ពេល​ចាប់ផ្ដើម​បេសកកម្ម​របស់​ខ្លួន​។​ សហរដ្ឋអាមេរិក​ដែល​បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា​ បាន​លាក់បាំង​វិសាលភាព​នៃ​ការ​ផ្ទុះ​វីរុស​ដំបូង​របស់​ខ្លួន​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដែល​ដឹកនាំ​ ដោយ​អង្គការ​សុខភាព​ពិភពលោក​ប្រកបដោយ​តម្លាភាព ​និង​បាន​រិះគន់​លក្ខខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ក្នុង​នោះ​ក្រុម​អ្នក​ជំនាញ​ចិន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ ដំណាក់កាល​ដំបូង​រួច​ទៅ​ហើយ​។

​លោក​ Garrett Grigsby មកពី​ក្រសួងសុខាភិបាល ​និង​ប្រជា​សេវា​ ដែល​ដឹកនាំ​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ប្រទេស​ចិន​គួរតែ​ចែក​រំលែក​រាល់​ការសិក្សា​វិទ្យាសាស្ត្រ​ លើ​សំណាក​សត្វ​ មនុស្ស​ និង​បរិស្ថាន​ដែល​យក​ចេញពី​ទីផ្សារ​មួយ​នៅ​ទីក្រុង​អ៊ូ​ហាន ជាទី​ដែល​វីរុស SARS-CoV-2 ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ផ្ទុះឡើង​កាលពី​ចុង​ឆ្នាំ​២០១៩ កន្លងទៅ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |