ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Messi បាន​កាត​ក្រហម​លើក​ដំបូង​នៅ Barcelona ស្រប​ពេល​ចាញ់ Bilbao ពាន Spanish Super Cup

Messi បាន​កាត​ក្រហម​លើក​ដំបូង​នៅ Barcelona ស្រប​ពេល​ចាញ់ Bilbao ពាន Spanish Super Cup

បាល់ទាត់៖ ​ទីបំផុត Lionel Messi បាន​ស្គាល់​រសជាតិ​កាត​ក្រហម​លើក​ដំបូង​ក្នុង​អាជីព​ជាមួយ Barcelona ក្នុង​ការ​ប្រកួត​យប់មិញ​ដែល Barcelona ចាញ់ Athletic Bilbao បាត់បង់​ពាន Spanish Super Cup​។

ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​របស់ Sevilla, Barcelona រកបាន​គ្រាប់​នាំ​មុខមុន​ ២លើក​សុទ្ធតែ​សំរេចបាន​ដោយ​ខ្សែប្រយុទ្ធ​បារាំង Antoine Griezmann ​តែ Bilbao ក៏​តាម​ស្មើ​ពីរលើក​ដែរ​ដោយ Oscar de Marcos និង Asier Villalibre​។ ​ក្រុម​ទាំងពីរ​បញ្ចប់ ៩០នាទី​ដោយ​ស្មើគ្នា ២–២ ហើយក៏​ឈានដល់​ម៉ោង​បន្ថែម​កាត់សេចក្តី ១៥នាទី​ពីរដង​។ ​លេង​បានតែ ៤នាទី Bilbao ក៏​រកបាន​គ្រាប់​នាំមុខ​លើក​ដំបូង​ដោយ Inaki Williams ខណៈ Barcelona មិនអាច​តាម​ស្មើ Bilbao បានឡើយ មុនពេល​ដែល Lionel Messi ទទួលបាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី១២០ ក្រោយ​កំហុស​លើ Asier Villalibre​។

​​រំលឹកថា Lionel Messi មិនដែល​ទទួលបាន​កា​ត​ក្រហម​នៅ Barcelona ឡើយ តែ​ធ្លាប់បាន​កាត​ក្រហម​លើក​ជាមួយ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន ​ដែល​រួមការ​បង្ហាញខ្លួន​ដំបូង​នៅ​ឆ្នាំ២០០៥ ទល់នឹង​ហុង​គ្រី និង​លើក​ទី២ នៅ​ឆ្នាំ២០១៩ ប្រកួត​ដណ្តើម​លេខ៣ ពាន Copa America ទល់នឹង​ស៊ី​លី​។ ដោយ​ឡែក​សំរាប់ Bilbao មុននឹង​ឡើងមក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះបាន​យកឈ្នះ Real Madrid នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​មានន័យថា​ជា​លើកដំបូង​រាប់​ពី​ឆ្នាំ១៩៦០ ដែល Bilbao យកឈ្នះ​ក្រុម​យក្ស​ទាំងពីរ​បន្តបន្ទាប់​គ្នា​បែបនេះ​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |