ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយករដ្ឋមន្ត្រីកាណាដា ចង់ក្លាយជាមេដឹកនាំទីមួយដែលជួប លោក ចូ បៃដិន ក្រោយការស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក

នាយករដ្ឋមន្ត្រីកាណាដា ចង់ក្លាយជាមេដឹកនាំទីមួយដែលជួប លោក ចូ បៃដិន ក្រោយការស្បថឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិក

(អូតាវ៉ា)៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានបង្ហាញកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុត ចំពោះលោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយនេះ ហើយវាក៏នឹងបិទទំព័រដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានផ្តល់ភាពរកាំរកូស ដល់សម្ព័ន្ធមិត្តជាប់របងមួយនេះមិនតិចនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រីកាណាដា ដែលជាអ្នកចេញមុខមុនគេ ក្នុងការថ្លែងអបអរជ័យជម្នះរបស់លោក ចូ បៃដិន ក្រោយការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នោះ នៅពេលនេះក៏រំពឹងចង់ក្លាយជាមេដឹកនាំទីមួយ ដែលនឹងត្រូវជួបលោក ចូ បៃដិន បន្ទាប់ពីការស្បថឡើងកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះផងដែរ។

លោក ចាស្ទីន ទ្រូដូ បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Reuters យ៉ាងដូច្នេះថា «ពិតប្រាកដណាស់ វាគឺជាប្រពៃណីទៅហើយ ដែលនាយករដ្ឋមន្រ្តីកាណាដា និងប្រធានាធិបតីអាមេរិក តែងតែជួបគ្នាយ៉ាងឆាប់រហ័ស ដើម្បីអាចនិយាយអំពីរឿងរ៉ាវអស្ចារ្យជាច្រើន ដែលយើងអាចធ្វើជាមួយគ្នា»

គួរបញ្ជាក់ថា ស្ថិតនៅចំពោះមុខភាពរកាំរកូសផ្នែកពាណិជ្ជកម្ម និងការទូតជាមួយមហាយក្សចិន កាណាដាពិតជានឹងត្រូវពឹងផ្អែកខ្លាំង លើរដ្ឋបាលអាមេរិកថ្មី ដែលដឹកនាំដោយលោក ចូ បៃដិន។ នៅក្នុងអាណត្តិដឹកនាំរបស់លោក ដូណាល់ ត្រាំ កាណាដា និងអាមេរិកបានជួបភាពរាំងស្ទះជាប្រវត្តិសាស្ត្រ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម។

បន្ថែមពីខាងលើនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរវាងមេដឹកនាំ ប្រទេសជិតខាងទាំងពីរ ក៏មិនសូវជាល្អប៉ុន្មាននោះដែរ ដោយគេចាំបានថា កាលពីឆ្នាំ២០១៨ ក្រោយលោក ដូណាល់ ត្រាំ ត្រលប់ពីការចូលរួមកិច្ចប្រជុំ G7 ដែលត្រូវបានប្រារព្ធធ្វើឡើង នៅប្រទេសកាណាដានោះ លោកបានហៅនាយករដ្ឋមន្ត្រីកាណាដារូបនេះថា ជាមនុស្សមិនស្មោះត្រង់ និងទន់ខ្សោយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |