ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

មន្ត្រីសហព័ន្ធកីឡាបាល់ទាត់៤រូប ត្រូវបានសហព័ន្ធព្យួរមុខតំណែង និងមិនឲ្យធ្វើសកម្មភាពកីឡាអស់មួយជីវិត

មន្ត្រីសហព័ន្ធកីឡាបាល់ទាត់៤រូប ត្រូវបានសហព័ន្ធព្យួរមុខតំណែង និងមិនឲ្យធ្វើសកម្មភាពកីឡាអស់មួយជីវិត

(ភ្នំពេញ)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់កម្ពុជា FFC បានជូនដំណឹងពីការបញ្ចប់តួនាទីរបស់ខ្លួន ៤នាក់ ដែលបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

មន្រ្តីទាំង ៤រូបនោះរួមមាន៖ លោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ដែលត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។

មន្រ្តីទាំង ៤រូបនោះមានដូចជា លោក ម៉ៃ តុលា អគ្គលេខាធិការរងនៃសហព័ន្ធបាល់ទាត់ និងលោក ទុយ វិច្ឆិកា មន្រ្តីអាជ្ញាកណ្តាលរបស់សហព័ន្ធ, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ជាអតីតមន្រ្តី FFC។

ដោយឡែក លោក ម៉ៃ តុលា ក៏ជាអតីតអគ្គលេខាធិរងនៃសហព័ន្ធកីឡាបាល់ទាត់ ត្រូវបានបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើ ពុករលួយទៅតុលាមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ក៏បានជម្រាបជូន ដើម្បីឲ្យបងប្អូនអ្នកសេ្នហាវិស័យកីឡាបាល់ទាត់ទាំងអស់ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |