ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

FBI ព្រមាន​ពី​ការ​តវ៉ា​ប្រដាប់​អាវុធ​មុន​ពេល​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក Joe Biden

FBI ព្រមាន​ពី​ការ​តវ៉ា​ប្រដាប់​អាវុធ​មុន​ពេល​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​លោក Joe Biden

​អាមេរិក៖ ប្រភព​ពី​អង្គភាព​អនុវត្ត​ច្បាប់​សហព័ន្ធ​ បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​​ថា FBI បាន​ព្រមាន​ពី​ការ​ធ្វើ​បាតុកម្ម​ប្រដាប់​អាវុធ​ ដែល​អាច​កើន​មាន​ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌី​ស៊ី​ និង​នៅ​ក្នុង​រដ្ឋធានី​ប្រចាំ​រដ្ឋ​ទាំង ៥០ របស់​សហរដ្ឋអាមេរិក​ ក្នុង​ពេល​ចាប់ផ្ដើម​ពិធី​ស្បថ​ចូលកាន់​តំណែង ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden នៅ​ថ្ងៃ​ទី​២០ ខែ​មករា​។

​ប្រភព​ដដែល​បាន​និយាយ​ថា ដោយមាន​ការ​គំរាម​កំហែង​បង្ក​ហិង្សា​បន្ថែម​ទៀត​ ពី​ក្រុម​អ្នកគាំទ្រ​របស់​ប្រធានា​ធិ​បតី​ Donald Trump​ ដែល​ជិត​ផុត​អាណត្តិ​ បន្ទាប់ពី​ការ​សម្រុកចូល​ទៅ​ក្នុង​វិមាន​កា​ពី​តូ​ល ​កាល​ពី​ថ្ងៃ​ពុធ​សប្ដា​ហ៍​មុន ភ្នាក់ងារ FBI បាន​ចេញ​ការព្រមាន​សម្រាប់​ចុង​សប្ដាហ៍​ ក្រោយ​ហើយ​រក្សា​ការ​ព្រមាន​នេះ​យ៉ាង​ហោច​ណាស់ ​រហូតដល់​ថ្ងៃ​ស្បថ​ចូលកាន់​តំណែង​មកដល់​។​ នៅ​ក្នុង​ជំហាន​ផ្សេង​ទៀត ដើម្បី​ការពារ​វិមាន​កា​ពី​តូ​ល​អាមេរិក​ កងកម្លាំង​ឆ្មាំ​ជាតិ​ត្រូវ​បាន​អនុញ្ញាត​ឲ្យបញ្ជូន​ កងទ័ព​រហូត​ដល់​ទៅ ១៥.០០០​នាក់​ទៅកាន់​ទីក្រុង​វ៉ាស៊ីន​តោន ​ហើយ​ភ្ញៀវ​ទេសចរ​ត្រូវ​បាន​រារាំង​មិនឲ្យ​ ទៅ​ទស្សនា​វិមាន​វ៉ាស៊ីនតោន​រហូតដល់​ថ្ងៃ​ទី​២៤ ខែ​មករា​។

​ប្រធាន​ការិយាល័យ​ឆ្មាំ​ជាតិ​ លោក​ឧ​ត្ត​ម​សេនីយ៍ Daniel Hokanson ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ​លោក​រំពឹង​ថា​នឹង​មាន​កងទ័ព​ប្រហែល ១​ម៉ឺន​នាក់​នៅ​ទីក្រុង​វ៉ាស៊ីនតោន​គិត​ត្រឹម​ថ្ងៃ​សៅរ៍​ ដើម្បី​ជួយ​ការពារ​សន្តិសុខ​ភស្តុភារ ​និង​ទំនាក់ទំនង​ផ្សេងៗ​។​ លោ​កថា ​ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ដល់ ១៥.០០០​នាក់ ​ប្រសិនបើ​មានការ​ស្នើសុំ​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |