ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

វ័យ ៥៣​ឆ្នាំ​ទៅ​ហើយ Kazuyori Miura បន្ត​កិច្ចសន្យា ១​ឆ្នាំ​ទៀត​ជាមួយ Yokohama FC

វ័យ ៥៣​ឆ្នាំ​ទៅ​ហើយ Kazuyori Miura បន្ត​កិច្ចសន្យា ១​ឆ្នាំ​ទៀត​ជាមួយ Yokohama FC

​បាល់ទាត់៖ កីឡាករ​បាល់ទាត់​អាជីព​វ័យ​ចំណាស់​បំផុត Kazuyori Miura នៅ​មិនទាន់​គិតគូ​រឿង​ចូលនិវត្តន៍​ឡើយ បន្ទាប់ពី​ចុះកិច្ចសន្យា​បន្ថែម ១ឆ្នាំ​ទៀត​ជាមួយ​ក្លិប​ Yokohama FC មានន័យថា Miura នឹង​លេង​បាល់ដ​ល់វ័យ ៥៤ឆ្នាំ​។

​​Kazuyori Miura នឹង​ឈានចូល​វ័យ ៥៤ឆ្នាំ​នៅ​ខែកុម្ភៈ​ខាងមុខនេះ មុនពេល​រដូវ​កាល​ថ្មី​លី​គ​កំពូល​ជប៉ុន J-League ចាប់ផ្តើម​។ ​អតីត​កីឡាករ​ជំរើសជាតិ​ជប៉ុន​រូបនេះ ​បាន​ប្រកប​អាជីព​ជាមួយ Yokohama តាំងពី​ឆ្នាំ២០០៥ ខណៈ​ឆ្នាំ២០២១ នេះ​នឹង​ជា​រដូវ​កាល​ទី១៧ របស់ Miura ជាមួយ​ក្លិប​។ ​រំលឹកថា Kazuyori Miura បានចាប់ផ្តើម​អាជីព​បាល់ទាត់​ជាមួយ​ក្លិប​ប្រេ​ស៊ី​ល Santos នៅ​ឆ្នាំ១៩៨៦ និង​បាន​ក្លាយជា​កីឡាករ​វ័យ​ចំណាស់​បំផុត ​ស៊ុត​បញ្ចូល​ទី​ក្នុង​លី​គ​អាជីព​កាលពី​ឆ្នាំ២០១៧ ពេល​ស៊ុត​ចូល​ក្រុម Thespakusatsu Gunma ក្នុង​វ័យ ៥០ឆ្នាំ ១៤ថ្ងៃ​។ ​Miura រហ័ស​នាម​ថា King Kazu​ ធ្លាប់​បង្ហាញខ្លួន​អោយ​ក្រុម​ជំរើសជាតិ​ជប៉ុន ៨៩លើក​រកបាន ៥៥គ្រាប់ និង​ធ្លាប់​ប្រកប​អាជីព​នៅ​អ៊ីតាលី​ជាមួយ​ក្លិប Genoa មុនពេល​បន្ត​អាជីព​នៅ​ទឹក​ដី​ក្រូ​អាស៊ី និង​អូស្ត្រាលី​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |