ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

មេប៉ូលិសប្រចំាវិមានសភាអាមេរិក លាលែងចេញពីតំណែង ខណៈរងការរិះគន់មិនអាចរារាំងក្រុមកុបករគាំទ្រលោក ត្រាំ

មេប៉ូលិសប្រចំាវិមានសភាអាមេរិក លាលែងចេញពីតំណែង ខណៈរងការរិះគន់មិនអាចរារាំងក្រុមកុបករគាំទ្រលោក ត្រាំ

(វ៉ាស៊ីនតោន)៖ ប្រធានមន្ត្រីប៉ូលិសប្រចាំវិមានសភាអាមេរិក (U.S. Capito ) លោក Steven Sund បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ខណៈមានការរិះគន់ ជាច្រើនជុំវិញបរាជ័យក្នុងការឆ្លើយតបទៅនឹងក្រុមកុបករគាំទ្រលោក ដូណាល់ ត្រាំ ដែលបានសម្រុកចូលអគារសភាយ៉ាងងាយស្រួល ដើម្បីរារាំងការទទួលស្គាល់ជ័យជម្នះ របស់លោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

ក្រុមកុបករគាំទ្រលោក ត្រាំ កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះ បានចូលកាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេ ត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ពួកគេ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួលស្គាល់ ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។ ប៉ូលិសអាមេរិក បានឱ្យដឹងដែរថា មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ។

បើតាមសារព័ត៌មាន NBC News ការលាលែងចេញពីតំណែងរបស់លោក Steven Sund នឹងត្រូវចូលជាធរមាន នៅថ្ងៃទី១៦ ខែមករានេះ ពោលគឺតែបួនថ្ងៃប៉ុណ្ណោះ មុននឹងលោក ចូ បៃដិន ត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

គួរបញ្ជាក់ថា រដ្ឋអាជ្ញាសហព័ន្ធនៃរដ្ឋវ៉ាស៊ីនតោន ក៏៏បាននិយាយដែរថាលោកនឹងបើកការស៊ើបអង្កេត ក៏ដូចជាចោទប្រកាន់លើក្រុមមន្ត្រីប៉ូលិសប្រចាំវិមានសភាទាំងឡាយ ណាដែលបានសមគំនិត ឬបើកដៃឱ្យក្រុមបាតុករសម្រុកចូលក្នុងអគារសភា បានយ៉ាងងាយស្រួល៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |