ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក ដូណាល់ ត្រាំ ទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ក្រោយមនុស្ស៤នាក់ស្លាប់ ក្នុងភាពចលាចលនៅឯវិមានសភា

លោក ដូណាល់ ត្រាំ ទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន ក្រោយមនុស្ស៤នាក់ស្លាប់ ក្នុងភាពចលាចលនៅឯវិមានសភា

(វ៉ាស៊ីនតោន)៖ នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ជាផ្លូវការហើយថាលោក ចូ បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក មួយថ្ងៃ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក សម្រុកចូលអុកឡុកសភាកុំឱ្យទទួលស្គាល់ជ័យជម្នះរបស់លោក បៃដិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១។

លោក ដូណាល់ ត្រាំ ដែលតែងតែចោទប្រកាន់ថាការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានលួចបន្លំ បាននិយាយនៅក្នុងវីដេអូមួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា បានកាន់តំណែងជាប្រធានាធិបតីអាមេរិកមួយអាណត្តិមកនេះ គឺពិតជាមានកិត្តិយសបំផុតសម្រាប់ជីវិតរបស់លោក។ មិនតែប៉ុណ្ណោះ លោក ត្រាំ ក៏បានថ្កោលទោស ផងដែរចំពោះអំពើហិង្សាកាលពីថ្ងៃពុធ នៅឯអគារសភាជាតិ ហើយថាលោកនឹងផ្ដោតទៅលើការផ្ទេរអំណាចដោយរលូនឱ្យលោក បៃដិន។

នៅក្នុងវីដេអូដដែល លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «សភាទាំងពីរបានទទួលស្គាល់លទ្ធផលបោះឆ្នោតហើយ។ ដូច្នេះ រដ្ឋបាលថ្មីនឹងត្រូវស្បថចូលកាន់តំណែងនៅ ថ្ងៃទី២០ ខែមករាខាងមុននេះ ។ ខ្ញុំកំពុងផ្ដោតជាសំខាន់លើការធានាឱ្យបាននូវការផ្ទេរអំណាចដោយរលូន ហើយបច្ចុប្បន្នគឺជាពេលត្រូវផ្សះផ្សាជាតិ»

គួរបញ្ជាក់ថា ការទទួលស្គាល់លទ្ធផលបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ កើតមានឡើង បន្ទាប់ពីក្រុមកុបករគាំទ្ររូបលោក កាលពីរសៀលថ្ងៃពុធសប្តាហ៍នេះបានចូល កាន់កាប់វិមានសភាអាមេរិក និងប្រឈមគ្នាជាមួយអាជ្ញាធរអស់រយៈពេលរាប់ម៉ោង មុនពេលពួកគេត្រូវបានអាជ្ញាធរបង្រ្កាបឲ្យចេញទៅវិញ នៅវេលាល្ងាចថ្ងៃដដែល។ ពួកគេ បានសម្រុកចូលអុកឡុកវិមានសភា (Capitol Hill) ដើម្បីព្យាយាមរារាំងដល់ការទទួល ស្គាល់ជ័យជម្នះរបស់លោកជាប្រធានាធិបតីអាមេរិកថ្មី។ បើតាមប៉ូលិសអាមេរិក មនុស្សសរុបចំនួន ០៤នាក់បានស្លាប់ នៅក្នុងភាពចលាចលនេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |