ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នឹងប្រព្រឹត្តទៅ ក្រោមការអនុវត្តវិធានការសុវត្ថិភាព

ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នឹងប្រព្រឹត្តទៅ ក្រោមការអនុវត្តវិធានការសុវត្ថិភាព

(វ៉ាស៊ីនតោន)៖ ពិធីឡើងស្បថកាន់តំណែងរបស់ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន នឹងត្រូវប្រព្រឹត្តទៅដោយមានរួមបញ្ចូលទាំង ការធ្វើព្យុហយាត្រាពីចម្ងាយ ឬតាមអនឡាញនៅទូទាំងប្រទេស កំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមប្រភពពីក្រុមអ្នករៀបចំកម្មវិធីនេះ ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមករា ឆ្នាំ២០២១។

ក្រុមអ្នករៀបចំពិធីរបស់លោក ចូ បៃដិន បានឱ្យដឹងទៀតថា ពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆាប់ខាងមុខនេះ នៅវិមានកាពីតូល (Capitol) នឹងត្រូវធ្វើឡើងតាមលំដាប់លំដោយ ប៉ុន្តែកម្មវិធីភាគច្រើន នឹងត្រូវធ្វើឡើងពីចម្ងាយ ក៏ដូចជាត្រូវអនុវត្តតាមវិធានការគម្លាតសុវត្ថិភាព, ពាក់ម៉ាស ព្រមទាំងកំណត់ចំនួនមនុស្សចូលរួម និងការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ជាដើម។

បន្ថែមពីលើនេះ លោក ចូ បៃដិន ក៏នឹងទទួលបានការអមដំណើរ ជាលក្ខណៈប្រពៃណីរបស់ប្រធានាធិបតីផងដែរ ពីសំណាក់ក្រុមអ្នកតំណាង មកពីគ្រប់ស្ថាប័នយោធាទាំងអស់ចាប់ពីផ្លូវលេខ ១៥ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់សេតវិមាន ហើយចំនួនកំណត់នៃអ្នកចូលរួម នឹងត្រូវប្រកាសឱ្យដឹងក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែមិនទាន់ទទួលស្គាល់ លទ្ធផលបោះឆ្នោតនោះឡើយ ដោយលោកនៅតែប្រកាន់ជំហរដដែលថា ការបោះឆ្នោតត្រូវបានលួចបន្លំ។ លោក ដូណាល់ ត្រាំ ក៏មិនទាន់ប្រកាសដែរថា លោកនឹងចូលរួមក្នុង ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន ដែរឬមួយក៏អត់នោះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |