ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————-
0

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ចិកា ដោយជោគជ័យ ក្រោយបណ្ដាញទំនាក់ទំនងជាមួយព្រឹត្តិការណ៍នេះ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២៨វិច្ចិកា ដោយជោគជ័យ  ក្រោយបណ្ដាញទំនាក់ទំនងជាមួយព្រឹត្តិការណ៍នេះ ត្រូវបានកាត់ផ្ដាច់ទាំងស្រុង

កណ្ដាល)៖ ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ន ពីគេហដ្ឋានស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវបានបិទបញ្ចប់ ក្រោយរកមិនឃើញអ្នកមានជំងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃជាប់ៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីប្រកាសបិទបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា គាប់ជួនថ្ងៃនេះជាខួបលើកទី២២ នៃថ្ងៃបញ្ចប់សង្គ្រាមនាំមកនូវសន្ដិភាព ការឯកភាពជាតិទាំងស្រុង ហើយក៏គាប់ជាមួយថ្ងៃ១៥កើត ខែបុស្សផងដែរ»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា មូលហេតុ៣សំខាន់ៗ ដែលនាំរាជរដ្ឋាភិបាលសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងចូលសហគមន៍នេះ។ ដោយក្នុងនោះ ស្ថានការណ៍អាចគ្រប់គ្រង់បានហើយសម្រាប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ចិកា ដោយមិនមានរកឃើញអ្នកមានជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ ហើយមកដល់ពេលនេះ បានព្យាបាលជាសះស្បើយ ចំនួន៣៧នាក់ ក្នុងចំណោមកើតជំងឺនេះមានចំនួន៤១នាក់។
ក្រៅពីនេះអ្នកដែលត្រូវយកសំណាក គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅសល់ត្រឹមតែ៨នាក់ប៉ុណ្ណោះ ដូច្នេះពុំមានសេសសល់បន្ដទៀតជាមួយករណីសង្ស័យនោះទេ។ សម្ដេចបន្ដថា បន្ទាប់ពីគ្រប់គ្រងបានហើយ ត្រូវទុករយៈពេលពីថ្ងៃទី១៥ ខែវិច្ចិកា រហូតមកដល់ពេលនេះ ស្វះស្វែងរុករកគ្រប់ច្រកល្ហក់ពុំមានការសង្ស័យណាបន្ថែមទៀតទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏សម្ដែងនូវការកោតសរសើរ និងអរគុណដល់ក្រសួងសុខាភិបាល គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ សម្ដេចក៏បានថ្លែងអំណរគុណដល់ដៃគូទាំងអស់ រួមមាន អង្គការសុខភាពពិភពលោក, វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា, CDC របស់សហរដ្ឋអាមេរិក ដែលកំពុងធ្វើការជាមួយកម្ពុជា។
ជាមួយនឹងជោគជ័យនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបន្ដអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបន្ដបង្កើនការប្រុងប្រយ័ត្ន ពិសេសអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះការបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ដោយជោគជ័យនេះ ប៉ុន្ដែមិនមែនមានន័យថា បិទមិនឲ្យឆ្លងជំងឺកូវីដ-១៩នោះទេ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |