ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក ប្រាយុទ្ធ ច័ន្ទអូឆា ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់

លោក ប្រាយុទ្ធ ច័ន្ទអូឆា ប្រាប់សម្តេចតេជោ ហ៊ុន សែន ថា ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់

(ភ្នំពេញ)៖ ក្នុងសារលិខិតមួយផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ, លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃ ពេលនេះកាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់។

ក្នុងសារលិខិតរបស់ខ្លួន លោកប្រាយុទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងកម្ពុជា កាន់តែមានភាពរឹងមាំជាងពេលណាទាំងអស់ ជាមួយនឹងកិច្ច សហប្រតិបត្តិការដ៏ធំទូលាយ និងផលប្រយោជន៍រួមលើគ្រប់វិស័យ»

លោកបន្តថា៖ «ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាព យូរអង្វែង ដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និង បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង»

ប្រទេសកម្ពុជា-ថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅណេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរបស់ប្រទេសទាំងពីរ។

បើតាមនាយករដ្ឋមន្រ្តីថៃ, ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លានដុល្លារអាម៉េរិក កាលពី២០ឆ្នាំមុន មកជាង ៩ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅ កម្ពុជា បានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ច ថែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាផងដែរ។

លោកអះអាងថា យើងក៏បានទទួលនូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើង ដែលស្តែងចេញតាមរយៈ ស្ពានមិត្តភាពថៃ-កម្ពុជា (បានណងអៀន-ស្ទឹងបត់) ដែលតភ្ជាប់ខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ និងការស្តារឡើងវិញនូវសេវាកម្មផ្លូវដែក ដែលនឹងតភ្ជាប់សហគមន៍នៃប្រទេសថៃ និងកម្ពុជា ក្នុងពេលឆាប់ៗ ព្រមទាំងនិងរួមចំណែកដល់លំហូរពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព បន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា នៅក្នុងវិស័យអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ គឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈដទៃទៀត ហើយបានផ្តល់ឱកាសជាច្រើនដល់យុវជន កម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។ ថ្មីៗនេះ យើងក៏បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយផល ប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងតំបន់ និងអន្តរជាតិនាពេលអនាគត។

លោក ប្រាយុទ្ធ ច័ន្ទអូឆា មានជំនឿយ៉ាងមុតមាំថា មិត្តភាពរវាងថៃ និងកម្ពុជា មានភាពរឹងមាំ និង ឋិតថេរ ហើយប្រជាជនរបស់យើង ជាពិសេសយុវជនជំនាន់ក្រោយរបស់យើងនឹងបន្តធ្វើការជាមួយ គ្នាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍរួមគ្នា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |