ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានទូទាំងប្រទេសស ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២១

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហានទូទាំងប្រទេសស ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល២០២១

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ញើសារជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងកងយោធពលខេមរភូមិន្ទទាំងអស់ ក្នុងទិវាចូលឆ្នាំថ្មីឆ្នាំសកល ២០២១។ នេះបើយោងតាមសារលិខិតជូនពររបស់សម្តេចពិជ័យសេនា ទៀ បាញ់ ដែល ទទួលបាននៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្នុងសារលិខិតជូនពរ, សម្តេចរដ្ឋមន្ត្រីការពារជាតិ បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងឱកាសដ៏វិសេសវិសាល ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃទិវាចូលឆ្នាំថ្មីឆ្នាំសកល២០២១ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ នៃកងយោធពលខេមរភូមិន្ទ និងក្នុងនាមខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសូរសុខទុក្ខ ដោយក្តីនឹករលឹកនិងជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចនៅតាមស្ថាប័ន កងឯកភាពនានា ក៏ដូចជាសិក្ខាកាមកំពុងសិក្សាជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងកងកម្លាំងបំពេញ បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ សូមជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ សូមទទួលបាននូវសេចក្តីសុខសប្បាយ សម្រេចបានជោគជ័យនូវភាវកិច្ចថ្មីៗ និងទទួលបានកិត្តិយស កេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិយើង»

នាឱកាសនេះដែរ សម្តេចពិជ័យសេនា បានបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការកោតសរសើរយ៉ាងស្មោះ ចំពោះជោគជ័យដ៏ត្រចះត្រចង់ដែលកងយោធពលខេមរភូមិន្ទយើង សម្រេចបាននូវសមិទ្ធផលដ៏ធំធេងក្នុងឆ្នាំកន្លងមក កើតចេញពីការលះបង់ និងការខិតខំពុះពារជម្នះគ្រប់ឧបសគ្គនិងការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិមាតុភូមិ ការពារសន្តិសុខជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន»

ទន្ទឹមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានចូលរួមអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌ បំពេញបេសកកម្មជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់ អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាក្តីមោទនភាព និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជាតិកម្ពុជាយើងទាំងមូល។

ជាថ្មីម្តងទៀតក្នុងទិវាចូលឆ្នាំថ្មីឆ្នាំសកល២០២១នេះ តាងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ក្នុងនាមខ្ញុំផ្ទាល់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនៃយើង។

សូមផ្ញើជូននូវការសួរសុខទុក្ខដល់យោធិនជំងឺ របួស ពិការ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា សូមឱ្យបានឆាប់ជាសះស្បើយពីជំងឺ ព្រមទាំងអតីតយុទ្ធជន និងក្រុមគ្រួសារដែលកំពុងរស់នៅក្នុងសង្គមស៊ីវិល សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងរឹងមាំ និងមានជីវភាពរស់នៅធូរធា និងប្រកបដោយសុភមង្គលរុងរឿង។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមផ្ញើជូនមេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័ន កងឯកភាព នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងយោធពលខេមរភូមិន្ទ ទាំងសិក្ខាកាមដែលកំពុងបំពេញការសិក្សាជំនាញផ្សេងៗនៅតាមបណ្តាប្រទេសជាមិត្ត រួមទាំងកងកម្លាំងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់អង្គការសហប្រជាជាតិព្រមទាំងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្តីសុខជៀសផុតពីគ្រោះនៃការឆ្លងរាលដាលពីជំងឺកូវីដ-១៥ ដ៏កាចសាហាវនេះ ព្រមទាំងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |