ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កូរ៉េខាងត្បូងចុះហត្ថលេខាទិញ វ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Pfizer ចំនួន១០លានដូស និង Janssen ៦លានដូស

កូរ៉េខាងត្បូងចុះហត្ថលេខាទិញ វ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុន Pfizer ចំនួន១០លានដូស និង Janssen ៦លានដូស

(សេអ៊ូល)៖ ក្រោយរងភាពមិនច្បាស់លាស់ និងការរិះគន់កាន់តែខ្លាំងពីមហាជននោះ នៅទីបំផុតរដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនអាមេរិក Pfizer ចំនួន ១០លានដូស ព្រមទាំងវ៉ាក់សាំងពីក្រុមហ៊ុន ចេនសិន (Janssen) ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Johnson & Johnson ចំនួន ០៦លានដូសទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសកូរ៉េខាងត្បូងដែលមានប្រជាជនសរុបជាង ៥១លាននាក់ កំពុងស្ថិតនៅក្នុងគោលដៅធានាឲ្យបាន វ៉ាក់សាំងប្រឆាំង COVID-19 សម្រាប់ ៨៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួន។ កន្លងមកនេះរដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសពីគម្រោងបញ្ជាទិញ វ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនចម្បងៗចំនួន ០៤ ក្នុងនោះមានដូចជា Janssen, Pfizer និងក្រុមអភិវឌ្ឍវ៉ាក់សាំង COVAX ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការសុខភាពពិភពលោក (WHO) ជាដើម។

បើតាមនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សេគ្យុន (Chung Sye-kyun) បានថ្លែងតាមកញ្ចក់ទូរទស្សន៍កូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនេះនឹងទទួលបានវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណាពីក្រុមហ៊ុន Janssen នៅត្រីមាសទី ២ នៃឆ្នាំ២០២១ ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នឹងមកដល់នៅត្រីមាសទី ៣ នៃឆ្នាំដដែល។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុបចំនួន ៥៣,៥៣៣ករណី ក្នុងនោះអ្នកស្លាប់សរុបមានចំនួន ៧៥៦នាក់ និងជាសះស្បើយឡើងវិញ ៣៧,៤២៧នាក់។ កូរ៉េខាងត្បូងកំពុងស្ថិត នៅក្នុងគ្រាដ៏លំបាកបំផុតមួយ ខណៈអត្រាឆ្លងបានកើនឡើងដល់ខ្ទង់ ១,០០០នាក់ជាមធ្យម ជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ដែលបានជំរុញឲ្យអាជ្ញាធរ បង្កើនការអនុវត្តវិធានការ រឹតបន្តឹងសុវត្ថិភាពសង្គមកាន់តែតឹងរ៉ឹង៕

Filed in: ព័ត៌មានជាតិ, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |