ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហភាពអឺរ៉ុប អនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ជាផ្លូវការ

សហភាពអឺរ៉ុប អនុម័តឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ជាផ្លូវការ

ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅយប់ថ្ងៃចន្ទ (ពេលវេលានៅព្រុចសែល) បានធ្វើការអនុម័តភ្លាមៗតែម្តង ឲ្យបណ្តារដ្ឋទាំង ២៧ របស់ខ្លួនប្រើប្រាស់ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលផលិតឡើងដោយក្រុមហ៊ុន អាមេរិកសហការជាមួយអាល្លឺម៉ង់ នោះគឺក្រុមហ៊ុន Pfizer និង BioNTech។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានថ្លែងនៅយប់ថ្ងៃចន្ទនោះថា «យើងបានអនុម័តឲ្យប្រើប្រាស់ នូវវ៉ាក់សាំងប្រឆាំង COVID-19 ដំបូង ដែលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វ៉ាក់សាំងបន្ថែមទៀត នឹងមកដល់ក្នុងពេលឆាប់ៗ។ វ៉ាក់សាំងជាច្រើនដូស ដែលយើងបានអនុម័តរួចនោះ នឹងត្រូវផ្តល់ដល់ប្រទេសជាសមាជិកទាំងឡាយ នៅក្នុងពេលតែមួយ និងលក្ខខណ្ឌតែមួយ»

សហភាពអឺរ៉ុបបានផ្តល់សញ្ញាថា ខ្លួននឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុន Pfizer និង BioNTech តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ប៉ុន្តែការសម្រេចជាផ្លូវការ ទើបតែត្រូវបានធ្វើឡើងក្រោយពី ទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) បានអនុម័តទទួលស្គាល់វ៉ាក់សាំងនេះ ជាផ្លូវការនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការសម្រេចរបស់ EMA គណៈកម្មការអឺរ៉ុប បានប្រកាសអនុម័តជាផ្លូវការឲ្យបណ្តាប្រទេសជាសមាជិក ប្រើប្រាស់វ៉ាក់សាំងនោះតែម្តង។

គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 នឹងត្រូវធ្វើការចែកចាយទៅកាន់ បណ្តាប្រទេសអឺរ៉ុបនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ (ក្រោយថ្ងៃបុណ្យណូអែល) ហើយការចាប់ផ្តើមចាក់ជាផ្លូវការ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ។ អឺរ៉ុបទាំងមូលនឹងទទួលបានវ៉ាក់សាំងរហូតដល់ ២០០លានដូស នៅត្រឹមខែកញ្ញា ឆ្នាំ២០២១។ មិនខុសពីប្រទេសដទៃទៀតឡើយ ការចាក់វ៉ាក់សាំង COVID-19 នឹងត្រូវផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខ និងមនុស្សមានវ័យចំណាស់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |