ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្លិបណាហ្គា តែងតាំងលោក Jose Alves Borges ធ្លាប់ដឹកនាំក្លិបធំៗនៅថៃ ជានាយកបច្ចេកទេស

ក្លិបណាហ្គា តែងតាំងលោក Jose Alves Borges ធ្លាប់ដឹកនាំក្លិបធំៗនៅថៃ ជានាយកបច្ចេកទេស

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានប្រកាសតែងតាំងគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Jose Alves Borges ដែលធ្លាប់ដឹកនាំក្លិបធំៗជាច្រើន នៅលីគកំពូលថៃ គឺជានាយកបច្ចេកទេសរបស់ខ្លួន ដើម្បីរួមចំណែកពង្រឹងក្បាលម៉ាស៊ីនដឹកនាំក្រុមនាគមាសមួយនេះ នារដូវកាលថ្មីខាងមុខ។

ក្លិបជើងឯករងពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា ក្នុងនាមនាយកបច្ចេកទេស លោក Jose Alves Borges មានតួនាទីត្រួតពិនិត្យមើលទៅលើសាលាបាល់ទាត់ណាហ្គាវើលដ៍កំពង់ស្ពឺ ក៏ដូចជាផ្តល់ការអប់រំដល់គ្រូបង្វឹកទាំងអស់របស់ណាហ្គាវើលដ៏ រួមទាំងគ្រូបង្គោលលោក មាស ចាន់នា ផងដែរ។

នេះគឺជាលើកដំបូងហើយ ដែលបុរសវ័យ ៦២ឆ្នាំខាងលើ បានមកប្រកបអាជីពនៅកម្ពុជា បន្ទាប់ពីលោកចំណាយពេលជាង ២៤ឆ្នាំ ក្នុងការបង្វឹកក្រុមយុវជន និងក្រុមធំ នៅប្រេស៊ីល ចិន មីយ៉ាន់ម៉ា ពិសេសថៃ លោកធ្លាប់ដឹកនាំក្រុមធំៗជាច្រើន រួមមានក្លិប Tobacco Monopoly, Buriram United , Rajpracha, BBCU FC, Police Tero, PTT Rayong និងចុងក្រោយលោកដឹកនាំក្លិប Chiangrai United កាលពីឆ្នាំ២០១៩។

ការបន្ថែមក្បាលម៉ាស៊ីនក្នុងការងារបច្ចេកទេសរបស់អតីតក្រុមជើងឯក ៣សម័យនេះ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដ្បិតកាលពីថ្មីៗ ណាហ្គាវើលដ៏ ទើបនាំចូលកីឡាករមានបទពិសោធជាច្រើនមកពង្រឹងក្រុមនារដូវកាលថ្មី រួមមានកីឡាករ តាំង សុភ័ក្រ, ពេជ្រ សុវណ្ណខេមរិន្ទ្រ, នុប តុលា, នេន សុធារដ្ឋ និង សំអឿន ពិដោរ ជាដើម៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |