ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

មេដឹកនាំអឺរ៉ុប ជប៉ុន និងកាណាដា សន្យាបរិច្ចាគទឹកប្រាក់ជាង «៨ពាន់លានដុល្លារ» ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំង COVID-19 ដោយគ្មានការប្រកួតប្រជែង

មេដឹកនាំអឺរ៉ុប ជប៉ុន និងកាណាដា សន្យាបរិច្ចាគទឹកប្រាក់ជាង «៨ពាន់លានដុល្លារ» ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំង COVID-19 ដោយគ្មានការប្រកួតប្រជែង

(ព្រុចសែល)៖ មេដឹកនាំពិភពលោកនៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែងឡើយ ក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំង COVID-19 ខណៈពួកគេបានសន្យាថា នឹងបរិច្ចាគប្រាក់ ៧.៥ពាន់លានអឺរ៉ូ (៨.១ពាន់លានដុល្លារ)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

ការសន្យាខាងលើធ្វើឡើងនៅក្នុងវេទិការៃអង្គាសប្រាក់ តាមវីដេអូខុនហ្វេរិន រៀបចំឡើងដោយមេដឹកនាំអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បានបញ្ជាក់ថា វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុត ដែលអាចកម្ចាត់ COVID-19 ហើយប្រមុខអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ក៏បានសម្តែងការសាទរ ចំពោះការរៃអង្គាសនេះប្រាក់នេះផងដែរ ព្រោះជាទង្វើបង្ហាញពីសាមគ្គីភាពជាសកល។

ប៉ុន្តែទន្ទឹមគ្នា វេទិការៃអង្គាសប្រាក់តាមវីដេអូខុនហ្វេរិន មិនមានវត្តមានក្រុមអ្នកតំណាង មកពីភាគីសហរដ្ឋអាមេរិកនោះឡើយ។

គួរជម្រាបថា បើតាមលោកស្រី Ursula von der Leyen ទឹកប្រាក់ ៧.៥ពាន់លានអឺរ៉ូ មាន៤ពាន់លានអឺរ៉ូ នឹងត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍវ៉ាក់សាំង, ២ពាន់លានអឺរ៉ូ ផ្ដោតលើការស្រាវជ្រាវសម្រាប់ការព្យាបាល និង១.៥ពាន់លានអឺរ៉ូ សម្រាប់ការធ្វើតេស្ដ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |