ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានាធិបតីបារាំង​ ដោយសារខ្ញុំធ្វេសប្រហែស និងសំំណាងមិនល្អ ទើបឆ្លងជំងឺកូវីដ-១៩

ប្រធានាធិបតីបារាំង​ ដោយសារខ្ញុំធ្វេសប្រហែស និងសំំណាងមិនល្អ ទើបឆ្លងជំងឺកូវីដ-១៩

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានបន្ទោសខ្លួនឯងថា បានធ្វេសប្រហែស និងមានសំណាងមិនល្អ ទើបធ្វើឱ្យរូបលោកឆ្លង COVID-19 ខណៈក្រុមអ្នករិះគន់ចោទថា អាកប្បកិរិយារបស់លោក ម៉ាក្រុង ទៅវិញទេទើបជាកំហុស ដែលមិនអាចបង្ការការឆ្លង ជំងឺដ៏កាចសាហាវនេះបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់ខាងលើក្នុងវីដេអូមួយ ដែលលោកថតចេញពីវិមានប្រធានាធិបតីបារាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយលោកក៏បានជំរុញឱ្យប្រជាជនបារាំងទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ លោក ម៉ាក្រុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសុខភាពល្អធម្មតា ហើយខ្ញុំកំពុងទទួលបានការព្យាបាល និងមើលថែយ៉ាងយកចិត្តទុកដាក់។ មិនថាខ្ញុំឆ្លង COVID-19 ដោយរបៀបណានោះទេ តែការធ្វេសប្រហែស និងសំណាងមិនល្អគួបផ្សំគ្នា ទើបបានជាធ្វើឱ្យខ្ញុំឆ្លងជំងឺមួយនេះ»

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំងវ័យ ៤២ឆ្នាំ លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ត្រូវបានវិមានអេលីហ្សេ (Elysee) ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា បានឆ្លងជំងឺ COVID-19 ហើយលោកត្រូវស្នាក់នៅ ដាច់ដោយឡែកពីគេឯង ដើម្បីទទួលការព្យាបាលរយៈពេល ០៧ថ្ងៃ។ ប្រធានាធិបតីបារាំងរូបនេះ បានចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច និងចូលរួមកិច្ចប្រជុំមួយចំនួនកាលពីសប្ដាហ៍មុន ដោយមានការចាប់ដៃគ្នា ហើយលោក ម៉ាក្រុង និងមេដឹកនាំអឺរ៉ុបភាគច្រើន ត្រូវបានគេមើលឃើញថា មិនបានពាក់ម៉ាសឡើយ មុនត្រូវបានតេស្ដវិជ្ជមាន COVID-19៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |