ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន២ដូសពេញ អាចជំរុញប្រព័ន្ធភាពសុំាបានល្អ

ទិន្នន័យដំបូងៗបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ចំនួន២ដូសពេញ អាចជំរុញប្រព័ន្ធភាពសុំាបានល្អ

(ឡុងដ៍)៖ បេក្ខភាពវ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍរួមគ្នា ដោយសាកលវិទ្យាល័យអង់គ្លេស Oxford និងក្រុមហ៊ុន AstraZeneca អាចជំរុញសមត្ថភាពនៃប្រព័ន្ធភាពសុំា បានយ៉ាងល្អប្រសើរ នៅពេលក្រុមអ្នកស្ម័គ្រចិត្តក្នុងការធ្វើតេស្ដ «ទទួលការចាក់វ៉ាក់សាំងនេះ ០២ដូសពេញ» ជាជាងនៅពេលចាក់វ៉ាក់សាំងតែកន្លះដូស ហើយចាក់បន្ថែមមួយដូសពេញទៀតតាមក្រោយ។ នេះបើតាមការចេញផ្សាយលទ្ធផលធ្វើតេស្ត កាលដំណាក់កាលដំបូងៗរបស់ Oxford ដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

ក្រុមអ្នកវិទ្យាសាស្ត្រវ៉ាក់សាំង នៃសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca ធ្លាប់បានចេញផ្សាយទិន្នន័យបឋម នៃការធ្វើតេស្ដដំណាក់កាលចុងក្រោយ ដែលកាលណោះបានបង្ហាញថា វ៉ាក់សាំង COVID-19 របស់ខ្លួនមានប្រសិទ្ធភាព ៩០ភាគរយ នៅពេលដែលអ្នកស្ម័គ្រចិត្ត ទទួលការចាក់វ៉ាក់សាំងពាក់កណ្ដាលដូស ហើយចាក់បន្ថែមមួយដូសពេញតាមក្រោយ តែសម្រាប់ការចាក់វ៉ាក់សាំង ២ដូសពេញគឺបានបង្ហាញប្រសិទ្ធភាពត្រឹមតែ ៦២ភាគរយប៉ុណ្ណោះ។ បើតាមលក្ខណៈស្ដង់ដាទូទៅ វ៉ាក់សាំង COVID-19 គឺតម្រូវឲ្យចាក់ ០២ដូសពេញ។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សាកលវិទ្យាល័យ Oxford បានបញ្ជាក់ថា ខ្លួនបានសិក្សាបន្ថែមលើការចាក់វ៉ាក់សាំង ចំពោះមនុស្សពីរក្រុមគឺ ទី១៖ ក្រុមមនុស្សដែលចាក់ ០២ដូសពេញ និងទី២៖ ក្រុមមនុស្សចាក់មួយដូសពេញ រួចទើបពាក់កណ្ដាលដូសតាមក្រោយ នៅក្នុងការធ្វើតេស្ដ។
បើតាមលទ្ធផលធ្វើតេស្ដក្នុងដំណាក់កាលដំបូងៗ ការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ចំនួន ០២ដូសពេញ ដូចទៅនឹងវ៉ាក់សាំងទូទៅនៅលើពិភពលោកនេះ ពិតជាអាចបង្កើនប្រសិទ្ធភាព នៃការជំរុញប្រព័ន្ធភាពសុំារបស់មនុស្ស ប្រឆាំងនឹងវីរុសកូរ៉ូណា។ ទោះជាបែបនេះក្តី ការកំណត់ភាគរយជាថ្មីអំពីប្រសិទ្ធភាព គឺមិនទាន់ត្រូវបានធ្វើឡើងឡើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |