ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យានាំយកកីឡាករបរទេស ៥រូបរួចរាល់ ដើម្បីត្រៀមរដូវកាលថ្មី

ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យានាំយកកីឡាករបរទេស ៥រូបរួចរាល់ ដើម្បីត្រៀមរដូវកាលថ្មី

(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានអះអាងថា ក្រុមរបស់ខ្លួនបានចុះកុងត្រាកីឡាករបរទេសចំនួន ៥រូប សម្រាប់ត្រៀមរដូវកាលថ្មី ឆ្នាំ២០២១ រួចហើយ ពោលគឺរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។

ជុំវិញការនាំចូលកីឡាករបរទេសនេះ លោក Conor បានបញ្ជាក់ថា «អ្វីដែលខ្ញុំអាចប្រាប់ទៅអ្នកគាំទ្ររបស់យើង ថាក្លិបបានចុះកុងត្រាកីឡាករបរទេសទាំង ៥រូបរួចរាល់ហើយ រង់ចាំតែមកដល់ជុំគ្នាយើងនឹងប្រកាសតែម្ដង។ ខ្ញុំគិតថា មិនជាបញ្ហាចោទទេ ដែលយើងមិនទាន់ប្រកាសពេលនេះ ព្រោះមនុស្សគ្រប់គ្នានៅមិនទាន់ដឹងពីសមាសភាពក្រុមកីឡាកររបស់ស្វាយរៀងនៅរដូវកាលក្រោយ ដែលជាមូលហេតុដែលខ្ញុំគិតថា ជារឿងល្អសម្រាប់យើង»

លោកបានបង្ហើបទៀតថា កីឡាករបរទេសដែលលោកនាំចូលត្រៀមរដូវកាលថ្មី សុទ្ធតែមានប្រវត្តិមិនធម្មតា និងអាចរួមចំណែកជួយក្រុមឆ្ពោះទៅរកភាពជោគជ័យទៀតផង។ លោកបន្ដថា «កីឡាករបរទេសទាំងនោះ សុទ្ធតែមានបទពិសោធច្រើន ដែលបានលេងនៅក្រុមកម្រិតខ្ពស់។ ដូច្នេះពួកគាត់នឹងមកជួយក្រុម»

ដោយឡែកកីឡាករក្នុងស្រុកវិញ លោកក៏បាននាំចូល ២រូបបន្ថែមលើអ្នកចាំទីកូនកាត់ខ្មែរ-ថៃ អេឡិច យូ ហើយបានចុះកុងត្រារួចរាល់ផងដែរ ដែលធ្វើឲ្យព្រះខ័នរាជស្វាយរៀងមានចំនួនកីឡាករគ្រប់គ្រាន់ ដើម្បីត្រៀមរដូវកាលឆ្នាំ២០២១ ទោះបីក្លិបបានចែកផ្លូវជាមួយកីឡាករចំនួន ៨រូប កាលពីពេលថ្មីៗក៏ដោយ។

គ្រូបង្វឹកសញ្ជាតិអៀរឡង់ដដែលបន្ថែមថា «សម្រាប់ខ្ញុំជាចំនួនគ្រប់គ្រាន់ហើយ ឆ្នាំទៅយើងមានកីឡាកររហូតដល់ ២៧នាក់ ព្រោះយើងដឹងថា យើងនឹងប្រកួតប្រជែង ២កម្មវិធីនៅកម្ពុជា និង ២កម្មវិធីក្នុងអាស៊ី ក្រោយមក AFC បានលុបចោល ក៏ដូចជា ACC…។ ដូច្នេះខ្ញុំគិតថាវាគ្រប់គ្រាន់ហើយ សម្រាប់ចំនួនកីឡាករពេលនេះ ហើយខ្ញុំក៏មានអារម្មណ៍រំភើប ចំពោះកីឡាករវ័យក្មេងដែលយើងនឹងនាំមកចូលរួមក្រុមផងដែរ»

គួរបញ្ជាក់ថា មកទល់ពេលនេះ អតីតក្រុមជើងឯកលីគឆ្នាំ២០១៩ នេះ ទើបបង្ហាញសមាជិកថ្មីផ្លូវការម្នាក់ប៉ុណ្ណោះ គឺអ្នកចាំទី អេឡិច យូ អតីតសមាជិកក្លិបភ្នំពេញក្រោន និងបឹងកេត។ រីឯសមាជិកថ្មីផ្សេងទៀត គេរំពឹងថា ព្រះខ័នរាជស្វាយរៀងនឹងប្រកាសនាពេលឆាប់ៗខាងមុខ មុនពួកគេបើកការប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមរដូវកាលថ្មី ឆ្នាំ២០២១៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |