ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន ប៉ុន្តែស្ថានភាពអាចនឹង ខុសពីប្រធានាធិបតីមុនៗ

លោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន ប៉ុន្តែស្ថានភាពអាចនឹង ខុសពីប្រធានាធិបតីមុនៗ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន ប៉ុន្តែលោកត្រូវបានគេមើលឃើញថា នឹងមិនចាកចេញដោយស្ងាត់ៗ ដូចប្រធានាធិបតីមុនៗ របស់សហរដ្ឋអាមេរិកនោះទេ។

បន្ទាប់ពីបរាជ័យក្នុងការតតាំងតាមផ្លូវច្បាប់ ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោតដែលបង្ហាញថា លោកបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន និងក្រោយអង្គបោះឆ្នោតភាគច្រើនលើសលប់ បានបោះឆ្នោតគាំទ្រឱ្យលោក បៃដិន ធ្វើជាប្រធានាធិបតីអាមេរិកទី ៤៦ លោក ត្រាំ នឹងត្រូវវិលទៅរកជីវិតបែបឯកជនវិញ នៅពេលលោក បៃដិន ឡើងស្បថចូលកាន់តំណែង ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ នៅសេសសល់ឱកាសមួយចំនួននៅក្នុងដៃ។ ឱកាសទាំងនោះរួមមាន ការប្រកាសចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤, ការលេចមុខនៅលើកញ្ចក់ទូរទស្សន៍ ឬក៏ត្រឡប់ទៅដឹកនាំមុខជំនួញរបស់លោកជាដើម។

តែផ្ទុយពីប្រធានាធិបតីអាមេរិកមុនៗ ដែលដើរចេញពីសេតវិមានដោយស្ងប់ស្ងាត់ ដូចជាអតីតប្រធានាធិបតី លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) បានត្រឡប់ទៅរកចំណង់ចំណូលចិត្តគូរគំនូរ និងលោក ជីមមី ខាថឺ (Jimmy Carter) ដែលបានងាកទៅធ្វើសកម្មភាពជាសកលនោះ អនាគតរបស់លោក ត្រាំ វិញគឺនឹងអាចរក្សា ឲ្យដូចជាពេលលោក នៅកាន់តំណែងជាប្រធានាធិបតី ដោយលោកនឹងនៅតែត្រូវធ្វើខ្លួន ឲ្យស្ថិតនៅក្រោមការតាមដាន ពីក្រសែភ្នែកប្រជាជនអាមេរិក ឬអាចនិយាយម្យ៉ាងទៀតបានថា លោក ដូណាល់ ត្រាំ នឹងប្រឈមមុខអនាគតមិនច្បាស់លាស់ ខណៈប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ត្រូវបានគេរំពឹងទុកថា «អាចនឹងប្រឈមមុខ ពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើន» ក្នុងនោះរួមមានទាំងការគេចពន្ធ, រឿងអាស្រូវផ្លូវភេទ និងបញ្ហាពាក់ព័ន្ធនឹងមុខជំនួញ នៃក្រុមគ្រួសាររបស់លោកជាដើម។

យ៉ាងណាក៏ដោយ អ្វីដែលគ្រប់គ្នាដឹងច្បាស់នោះគឺ ទោះបីផុតអាណត្តិជាប្រធានាធិបតី ក៏លោក ត្រាំ ត្រូវបានគេជឿជាក់ថា នឹងនៅតែមានឥទ្ធិពលខាងនយោបាយដដែល ដោយលោកបានបង្កើត គណៈកម្មាធិការសកម្មភាពនយោបាយមួយ ដែលនឹងអនុញ្ញាតឱ្យលោករៃអង្គាសប្រាក់ និងរក្សាឥទ្ធិពលនៅក្នុង គណបក្សសាធារណរដ្ឋ បន្ទាប់ពីលោកចាកចេញពីសេតវិមាន។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលនៅតែរក្សាជំហរចោទប្រកាន់ ដោយគ្មានភស្ដុតាងថា ការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ត្រូវបានលួចបន្លំនោះ ធ្លាប់បានប្រាប់សម្ព័ន្ធមិត្តរបស់លោកថា លោកនឹងចូលរួមប្រកួតប្រជែងសាជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤។ ប៉ុន្តែលោកមិនទាន់បានប្រកាស ពីការសម្រេចចិត្តនេះជាផ្លូវការឡើយ ហើយក៏មិនបានបញ្ជាក់ថា តើលោកនឹងចូលរួមក្នុង ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឬក៏យ៉ាងណានោះដែរ៕

ប្រភព៖ CNA (ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០)

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |