ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

នាយករដ្ឋមន្ត្រីប្រទេសស្វាស៊ីឡង់ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យអាហ្វ្រិកខាងត្បូង

នាយករដ្ឋមន្ត្រីប្រទេសស្វាស៊ីឡង់ ស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យអាហ្វ្រិកខាងត្បូង

(ចូហាន់ណែសប៊ឺក)៖ នាយករដ្ឋមន្ត្រីនៃប្រទេសអេស្វាទីនី ឬកន្លងមកយើងគ្រប់គ្នាស្គាល់ថា ស្វាស៊ីឡង់ (Eswatini ឬ Swaziland) ដែលជារាជាណាចក្រមួយប្រចាំនៅទ្វីបអាហ្វ្រិក បានទទួលមរណភាពហើយ ដោយសារជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យនៃប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមសេចក្តីថ្លែងការណ៍ ចេញពីរដ្ឋាភិបាលស្វាស៊ីឡង់ ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី អាំប្រូស ដ្លាមីនី (Ambrose Dlamini) បានទទួលមរណភាពនៅក្នុងអាយុ ៥២ឆ្នាំ ក្រោយពីលោកបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 អស់រយៈពេល ២សប្តាហ៍ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យធំមួយ ក្នុងប្រទេសជិតខាងខ្លួន គឺអាហ្វ្រិកខាងត្បូង។

ឧបនាយករដ្ឋមន្ត្រីនៃប្រទេសស្វាស៊ីឡង់ លោក ធឹមបា ម៉ាស៊ូគូ (Themba Masuku) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព្រះមហាក្សត្ររបស់យើង បានត្រាស់បង្គាប់ឲ្យរូបខ្ញុំ ជម្រាបជូនដំណឹងក៏ក្រៀមក្រំបំផុត ទៅកាន់ប្រជាជាតិរបស់យើងថា ឯកឧត្តមនាយករដ្ឋមន្ត្រី Ambrose Dlamini បានទទួលមរណភាពហើយ»

គួរបញ្ជាក់ថា ស្វាស៊ីឡង់ជាប្រទេសតូចមួយ គ្រប់គ្រងដោយរបបស្តេច ស្ថិតនៅតំបន់អាហ្វ្រិកភាគខាងត្បូង។ បច្ចុប្បន្នប្រទេសដែលមានប្រជាជន ១.១៦លាននាក់មួយនេះ មានអ្នកឆ្លងជំងឺ COVID-19 សរុប ៦,៧៦៨ករណី ក្នុងនោះស្លាប់ ១២៧នាក់ និងជាសះស្បើយឡើងវិញ ៦,៣៧៩នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |