ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ខែធ្នូនេះ គ.ជ.ប ទទួលបានពាក្យបណ្តឹង១២២ ក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

ខែធ្នូនេះ គ.ជ.ប ទទួលបានពាក្យបណ្តឹង១២២ ក្នុងដំណាក់កាល នៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានពាក្យបណ្តឹងសរុបចំនួន ១២២ ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅទូទាំងប្រទេសមានពាក្យបណ្តឹងសរុបចំនួន ១៤១ បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១៣៩ បណ្តឹង និងនៅថ្នាក់ គ.ជ.ប មានបណ្តឹងចំនួន ២ បណ្តឹង។ ក្នុងចំណោមបណ្តឹងទាំង ១៣៩ ដែលមាននៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានបណ្តឹងចំនួន ១២០ បានប្តឹងបន្តទៅថ្នាក់ គ.ជ.ប។

«ជារួមនៅថ្នាក់ គ.ជ.ប មានពាក្យបណ្តឹងចំនួន ១២២ បណ្តឹង»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល គូសបញ្ជាក់បន្ថែម។

ពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ១៣៩ បណ្តឹង (បណ្តឹងតវ៉ាចំនួន ២ បណ្តឹង បណ្តឹងជំទាស់ចំនួន ១៣៦ បណ្តឹង និងសុំឱ្យផ្តន្ទាទោសចំនួន ១ បណ្តឹង) ដែលទទួលបានពី៖

* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១១២ បណ្តឹង
* ប្រជាពលរដ្ឋ ចំនួន ២៦ បណ្តឹង
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១ បណ្តឹង

សម្រាប់បណ្តឹងជំទាស់ទាំង ១៣៦ បណ្តឹង ជាបណ្តឹងសុំឱ្យលុបឈ្មោះប្រជាពលរដ្ឋដែលមិនមានលក្ខខណ្ឌលំនៅឋាន ចំនួន ១៣៥ បណ្ដឹង និងបណ្តឹងសុំឱ្យលុបអ្នកស្លាប់ម្នាក់ ចំនួន ១ បណ្ដឹង។ ដោយឡែកបណ្តឹងតវ៉ា ចំនួន ២ បណ្តឹង ជាបណ្ដឹងសុំរក្សាទុកឈ្មោះអ្នកបោះឆ្នោត។

លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ មានដូចខាងក្រោម៖

១៖ សម្រេចយល់ព្រមតាមពាក្យបណ្តឹង ចំនួន ៥ បណ្តឹង ក្នុងនោះមាន៖
* បណ្តឹងជំទាស់សុំឱ្យលុបឈ្មោះចំនួន ៣ បណ្តឹង
* បណ្តឹងតវ៉ាសុំរក្សាទុកឈ្មោះចំនួន ២ បណ្តឹង
២៖ សម្រេចបដិសេធពាក្យបណ្តឹងចំនួន ១៣០ បណ្តឹង
៣៖ ធ្វើលិខិតជូនដំណឹងបដិសេធទៅដើមបណ្តឹង (ជាបទល្មើសព្រហ្មទណ្ឌមិនពាក់ព័ន្ធនឹងច្បាប់បោះឆ្នោត) ចំនួន ១ បណ្តឹង
៤៖ ចារបដិសេធពាក្យបណ្តឹង (ពាក្យបណ្តឹងមិនទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង ឬថ្លស់សិទ្ធិ ឬពាក្យបណ្តឹងមិនមានបញ្ជាក់ព័ត៌មានគ្រប់គ្រាន់) ចំនួន ៣ បណ្តឹង។

ពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប សរុបមានចំនួន ១២២ បណ្តឹង (ប្តឹងផ្តន្ទាទោសចំនួន ២ បណ្តឹង និងប្តឹងបន្តពីក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ១២០ បណ្តឹង) ដែលទទួលបានពី៖

* គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន ១០៤ បណ្តឹង
* ប្រជាពលរដ្ឋ ចំនួន ១៨ បណ្តឹង

លទ្ធផលនៃការដោះស្រាយពាក្យបណ្តឹងនៅថ្នាក់ គ.ជ.ប មានដូចខាងក្រោម៖

* សម្រេចបដិសេធពាក្យបណ្តឹងចំនួន ២៥ បណ្តឹង ដែលជាបណ្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ (ដើមបណ្តឹងបានប្តឹងសុំឱ្យលុបឈ្មោះអ្នកបោះឆ្នោត ចំនួន ៧៨៩)។
* កំពុងដោះស្រាយចំនួន ៩៧ បណ្តឹង

សូមជម្រាបជូនថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងមាន ៣ ដំណាក់កាលរួមមាន៖

* ការដាក់ ការទទួលពាក្យបណ្តឹងនៅ កបឃ.ស មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៣ថ្ងៃ យ៉ាងយូរ បានដោះស្រាយចប់រួចរាល់។
* ការដាក់ ការទទួលពាក្យបណ្តឹងនៅ គ.ជ.ប មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ៥ថ្ងៃ យ៉ាងយូរ ។
* ការដាក់ ការទទួលពាក្យបណ្តឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានរយៈពេល ៥ថ្ងៃ យ៉ាងយូរ និងការដោះស្រាយពាក្យបណ្តឹងរយៈពេល ១០ថ្ងៃ យ៉ាងយូរ ។

តាមប្រតិទិនការងាររបស់ គ.ជ.ប ការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅថ្នាក់ គ.ជ.ប នឹងបញ្ចប់ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |