ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សំអឿន ពិដោរ ផ្ទេរពីព្រះខ័នរាជស្វាយរៀង ទៅណាហ្គា ក្រោមលក្ខខណ្ឌខ្ចីជើង

សំអឿន ពិដោរ ផ្ទេរពីព្រះខ័នរាជស្វាយរៀង ទៅណាហ្គា ក្រោមលក្ខខណ្ឌខ្ចីជើង

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសផ្ទេរខ្សែបម្រើការពារ សំអឿន ពិដោរ ទៅក្លិបណាហ្គាវើលដ៏ម្នាក់ទៀតហើយ ក្រោមលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលថ្មី ឆ្នាំ២០២១ ខាងមុខ។

នេះគឺជាដំណឹងដ៏រសើបមួយ សម្រាប់អ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀង ក្រោយពួកគេប្រកាស អំពីការចាកចេញរបស់កីឡាករមានបទពិសោធជាបន្ដបន្ទាប់ ជាក់ស្ដែងកន្លងមក កីឡាករ នេន សុធារដ្ឋ និង ណុប តុលា ក៏បានផ្ទេរចូលក្លិបណាហ្គាវើលដ៏ដែរ បន្ទាប់ពីចែកផ្លូវជាមួយក្រុមជើងឯករងលីគឆ្នាំ២០២០ នេះ។

កីឡាករផ្ដើមអាជីពបាល់ទាត់តាំងពីវ័យ ១១ឆ្នាំ សំអឿន ពិសោរ ត្រូវបានដំឡើងពីក្រុមយុវជនមកលេងក្រុមធំព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០១៣ ហើយរយៈពេល ៨រដូវកាលកន្លងមក អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ បានរួមចំណែកជួយក្រុមឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ២ដង និងលើកពានលីគកំពូលកម្ពុជា ២ដងដែរ។

គួរដឹងថា ក្រោយចប់រដូវកាលឆ្នាំ២០២០ មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បានប្រកាសអំពីការចាកចេញរបស់សមាជិកចំនួន ៨រូបហើយ ក្នុងនោះមាន ២រូប បានចាកចេញក្រោមលក្ខខណ្ឌខ្ចីជើង នារដូវកាលឆ្នាំ២០២១ រួមមានអ្នកចាំទី អោម ឧត្តម ផ្ទេរទៅវិសាខា និង សំអឿន ពិដោរ ផ្ទេរទៅណាហ្គាវើលដ៏។

រីឯ ៦រូបទៀត គឺមានកីឡាករ នេន សុធារ័ត្ន និង ណុប តុលា ផ្ទេរទៅណាហ្គាវើលដ៏, ឈិន ឈឿន ផ្ទេរទៅក្លិបចាស់កងយោធពលខេមរភូមិន្ទ ព្រមទាំងកីឡាករបរទេស ៣រូប គឺខ្សែការពារអាមេរិក Jonny Campbell, ខ្សែប្រយុទ្ធប្រេស៊ីល Pedro Agusto និងកីឡាករ Thiago ដែលមិនទាន់ដឹងពីតម្រុយក្លិបថ្មីនៅឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |