ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

FDA ទទួលស្គាល់ទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer, ការអនុញ្ញាតមានសង្ឃឹមកាន់តែខ្ពស់

FDA ទទួលស្គាល់ទិន្នន័យប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer, ការអនុញ្ញាតមានសង្ឃឹមកាន់តែខ្ពស់

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Pfizer នៅថ្ងៃអង្គារសប្ដាហ៍នេះ កាន់តែខិតជិតទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19ហើយ បន្ទាប់ទីភ្នាក់ងារ ចំណីអាហារ និងឱសថអាមេរិក (FDA) បានទទួលស្គាល់ទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថអាមេរិកមួយនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន Pfizer កាលពីខែវិច្ឆិកាកន្លងទៅ បានឱ្យដឹងថាវ៉ាក់សាំង COVID-19 របស់ខ្លួនដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាពការពារ មនុស្សពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះរហូតដល់ទៅ៩៥ភាគរយ ដោយមិនមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពឡើយ ហើយបានស្នើសុំការអនុញ្ញាតប្រើប្រាស់ បន្ទាន់នៅក្នុងសហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ បុគ្គលិក FDA ក៏បាននិយាយដែរថាទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech បានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌ ដើម្បីទទួលបានការការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំង COVID-19។

គួរបញ្ជាក់ថា ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នាលើការ អនុម័តជាចុងក្រោយ ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ស្របពេល ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារម្សលមិញ បានចាប់ផ្ដើមការចាក់វ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech ជូនប្រជាជនខ្លួនជាផ្លូវការហើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |