ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

WHO ណែនាំគ្រប់គ្នា មិនត្រូវភ្លេចការពារខ្លួន ព្រោះតែឃើញវ៉ាក់សាំងកូវីដ-១៩ ផលិតជិតបានសម្រេចនោះឡើយ

WHO ណែនាំគ្រប់គ្នា មិនត្រូវភ្លេចការពារខ្លួន ព្រោះតែឃើញវ៉ាក់សាំងកូវីដ-១៩ ផលិតជិតបានសម្រេចនោះឡើយ

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ) បានណែនាំឲ្យរដ្ឋាភិបាល និងប្រជាជនទាំងអស់ នៅលើពិភពលោក មិនត្រូវទម្លាក់ចោលវិធានការការពារខ្លួនពី COVID-19 ដោយសារតែឃើញវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ជិតសម្រេចបានជោគជ័យនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

ការលើកឡើងបែបព្រមានរបស់ WHO ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានអនុម័តជាផ្លូវការ ឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក សហការជាមួយអាល្លឺម៉ង់គឺ Pfizer និង BioNtech នៅក្នុងករណីបន្ទាន់។

ជុំវិញបញ្ហានេះប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានថ្លែងចេញពីទីស្នាក់ការកណ្តាល នៃអង្គការនេះ នៅទីក្រុងហ្សឺណែវយ៉ាងដូច្នេះថា «ដំណើរការទៅលើវ៉ាក់សាំងនានា បានផ្តល់ឲ្យយើងគ្រប់គ្នានូវការលើកទឹកចិត្តមួយ ហើយយើងអាចចាប់ផ្តើមមើលឃើញពន្លឺ នៅខាងចុងនៃផ្លូវដ៏ងងឹត។ ទោះជាបែបនេះក្តី WHO ពិតជាមានការព្រួយបារម្ភ ចំពោះការយល់ច្រលំដែលកាន់តែកើនឡើងថា ជំងឺរាតត្បាតសកល COVID-19 នេះបញ្ចប់ទៅហើយ»

គួរបញ្ជាក់ថា ក្នុងនាមជាអង្គការមួយ ដែលនៅតែដើរតួនាទីសំខាន់បំផុត នៅក្នុងការធានាចំពោះសុវត្ថិភាពផ្នែកសុខាភិបាលជាសកល WHO បានធ្វើការអំពាវនាវយ៉ាងទទូច ឲ្យគ្រប់រដ្ឋាភិបាល និងប្រជាជនទាំងអស់ បន្ត និងបង្កើនការអភិវឌ្ឍវិធានការប្រយុទ្ធប្រឆាំងនឹង COVID-19។ ខណៈដែលរដ្ឋាភិបាលជាច្រើនទៀត ត្រូវការពេលវេលាដើម្បីត្រួតពិនិត្យ និងសម្រេចចិត្តនៅក្នុងការប្រើប្រាស់វ៉ាក់សាំង ហើយប្រទេសខ្លះនៅតែបន្តមានករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 យ៉ាងច្រើនគំហុកនៅឡើយ ដូច្នេះផ្លូវធ្វើដំណើរ គឺនៅវែងឆ្ងាយទៀតណាស់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |