ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

អតីតប្រធានាធិបតីបីរូបរួមទាំងលោក ចូ បៃដិន ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ជាសាធារណៈ ដើម្បីបង្ហាញទំនុកចិត្ត ជូនប្រជាជនអាមេរិក

អតីតប្រធានាធិបតីបីរូបរួមទាំងលោក ចូ បៃដិន ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ជាសាធារណៈ ដើម្បីបង្ហាញទំនុកចិត្ត ជូនប្រជាជនអាមេរិក

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា, លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) និងលោក បៀល គ្លីនតុន (Bill Clinton) រួមទាំងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានស្ម័គ្រចិត្តទទួលយកការចាក់ «វ៉ាក់សាំងប្រឆាំងជំងឺ COVID-19» ប្រសិនបើវាអាចជួយលើកកម្ពស់ ទំនុកចិត្តជូនដល់សាធារណជន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ សាយរើស XM (SiriusXM) លោក អូបាម៉ា បាននិយាយថា លោកនឹងចាក់វ៉ាក់សាំងភ្លាម ប្រសិនបើអ្នកជំនាញផ្នែកជំងឺឆ្លងកំពូល របស់សហរដ្ឋអាមេរិកលោក អាន់ថូនី ហ្វាស៊ី (Anthony Fauci) បញ្ជាក់ថា វ៉ាក់សាំងនោះមានសុវត្ថិភាព អាចការពារអ្នកពីជំងឺ COVID-19 បាន។ លោក អូបាម៉ា បានបន្ថែមទៀតថា «ខ្ញុំប្រហែលជាអាចចាត់វ៉ាក់សាំង តាមកញ្ចក់ទូរទស្សន៍ ឬក៏ថតជាវីដេអូឃ្លីបដើម្បីបង្ហាញថា ខ្ញុំជឿជាក់លើវិទ្យាសាស្រ្ត ហើយអ្វីដែលខ្ញុំខ្លាចនោះគឺការឆ្លងវីរុសកូរ៉ូណា»

ទន្ទឹងគ្នានេះលោក ហ្វ្រេដឌី ហ្វដ (Freddy Ford) អតីតប្រធានបុគ្គលិក នៅក្នុងអតីតរដ្ឋបាលលោក Bush បានថ្លែងប្រាប់ទូរទស្សន៍ CNN ថា អតីតប្រធានាធិបតីលោក Bush ក៏ចង់ជួយលើកកម្ពស់ អំពីការចាក់វ៉ាក់សាំងផងដែរ។ លោក Ford បន្តទៀតថា ក្នុងដំណាក់កាលដំបូង វ៉ាក់សាំងចាំបាច់ត្រូវបញ្ជាក់ពីសុវត្ថិភាព និងត្រូវផ្តល់ជូនប្រជាជនអាទិភាព បន្ទាប់មកអតីតប្រធានាធិបតីរូបនេះ នឹងចូលជួរដើម្បីចាក់វ៉ាក់សាំងនោះដែរ ហើយលោកនឹងធ្វើវាដោយក្តីរីករាយ។

បន្ថែមពីលើនេះ លោក អ៊ែនជែល យូរ៉េណា (Angel Urena) អតីតលេខាធិការផ្នែកសារព័ត៌មាន នៅក្នុងអតីតរដ្ឋបាលរបស់លោក Clinton ក៏បានថ្លែងប្រាប់ទូរទស្សន៍ CNN ដែរថា អតីតប្រធានាធិបតីរូបនេះ ក៏នឹងទទួលយកវ៉ាក់សាំងជាសាធារណៈ នៅលើកញ្ចក់ទូរទស្សន៍ផងដែរ។
ក្រោយមកទៀត ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ក៏បានថ្លែងប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយថា លោកនឹងស្ម័គ្រចិត្តទទួលយកវ៉ាក់សាំងជាសាធារណៈ បន្ទាប់ពីមានការយល់ព្រមពីរដ្ឋាភិបាល ជាពិសេសបើវេជ្ជបណ្ឌិតលោក Fauci បញ្ជាក់ថា វ៉ាក់សាំងមានសុវត្ថិភាព។ បុរសវ័យ ៧៨ឆ្នាំរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការធ្វើទំនាក់ទំនងទៅកាន់ពលរដ្ឋអាមេរិកាំង អំពីសុវត្ថិភាពរបស់វ៉ាក់សាំង»។ លោក បៃដិន ក៏បានកោតសរសើរដល់អតីតប្រធានាធិបតីទាំងបីរូប ចំពោះការប្តេជ្ញាចិត្ត និងបានធ្វើជាគំរូដ៏ល្អសម្រាប់គ្រប់គ្នាធ្វើតាម។

គួរបញ្ជាក់ថា វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna-NIH ត្រូវបានគេរំពឹងថា នឹងទទួលបានបានអនុញ្ញាតឲ្យប្រើប្រាស់ សម្រាប់ករណីបន្ទាន់ក្នុងពេលឆាប់ៗនេះ។ មន្ត្រីវិទ្យាសាស្ត្រជាន់ខ្ពស់មួយរូបរបស់អាមេរិក កាលពីថ្ងៃពុធសប្តាហ៍នេះធ្លាប់បាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថា នឹងអាចចាក់វ៉ាក់សាំងជូនដល់ប្រជាជន ១០០លាននាក់ នៅត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |