ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រទេសបារាំងធានាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ដោយមិនគិតថ្លៃ

ប្រទេសបារាំងធានាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជន ដោយមិនគិតថ្លៃ

(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់ កាស្ទិច (Jean Castex) បានលើកឡើងនៅក្នុងសប្តាហ៍នេះថា ប្រទេសអឺរ៉ុបមួយនេះនឹងផ្តល់ការចាក់ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដល់ប្រជាជនរបស់ខ្លួនទាំងអស់ ដោយមិនគិតថ្លៃនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

លោក ហ្សង់ កាស្ទិច បានលើកឡើងថា ការចាក់វ៉ាក់សាំង COVID-19 ដោយមិនគិតថ្លៃខាងលើនេះគឺស្ថិតក្រោមកម្មវិធី នៃប្រព័ន្ធសន្តិសុខសង្គមរបស់បារាំង ដែលបានត្រៀមកញ្ចប់ថវិកាសរុប ១.៥ពាន់លានអឺរ៉ូ (១.៨២ពាន់លានដុល្លារអាមេរិក) ដើម្បីបញ្ជាទិញវ៉ាក់សាំងសម្រាប់ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ ជាមួយបណ្តារដ្ឋមន្ត្រីបារាំងផ្សេងៗទៀត លោកនាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំង COVID-19 នឹងមិនតម្រូវឲ្យគ្រប់គ្នាត្រូវតែចាក់វានោះឡើយ ប៉ុន្តែរដ្ឋាភិបាលបារាំងអំពាវនាវឲ្យគ្រប់គ្នាចាក់វា ឲ្យបានច្រើនតាមដែលអាចធ្វើទៅរួច។

គួរបញ្ជាក់ថា បារាំងបច្ចុប្បន្ននេះ គឺជាប្រទេសរងគ្រោះដោយការឆ្លង COVID-19 ធ្ងន់ធ្ងរបំផុតលេខ ៥លើលោក ដោយមានចំនួនករណីឆ្លងសរុបជាង ២,២៥៧,០០០នាក់ ក្នុងនោះស្លាប់ ៥៤,១៤០នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |