ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រុស្ស៊ីអនុញ្ញាតឲ្យប្រជាជនទូទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យទីក្រុងម៉ូស្គូ

រុស្ស៊ីអនុញ្ញាតឲ្យប្រជាជនទូទៅ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យទីក្រុងម៉ូស្គូ

(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅដើមសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានផ្ដល់ការចាក់វ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ស៊ីវិល ក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងម៉ូស្គូ ដែលនេះគឺជាការចាប់ផ្ដើមការចាក់វ៉ាក់សាំង លើប្រជាជនក្នុងស្រុកជាលើកដំបូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។

នៅលើគេហទំព័ររបស់ខ្លួនមន្ទីរពេទ្យទីក្រុងម៉ូស្គូឈ្មោះ ដូម៉ូដេដូវ៉ូ (Domodedovo’s Central City Hospital) បានបញ្ជាក់ទៀតថា ប្រជាជនរុស្ស៊ីដែលចង់ចាក់វ៉ាក់សាំង Sputnik V ត្រូវតែចុះឈ្មោះក្នុងគេហទំព័ររដ្ឋាភិបាលជាមុនសិន ហើយត្រូវបង្ហាញលទ្ធផលធ្វើតេស្ដអវិជ្ជមាន COVID-19 និងឯកសារសម្គាល់ខ្លួនផងដែរ។

រុស្ស៊ីកាលពីថ្មីៗនេះបានប្រកាសថា វ៉ាក់សាំង Sputnik V របស់ខ្លួនមានប្រសិទ្ធភាព ៩២ភាគរយក្នុងការការពារមនុស្សពី COVID-19។ ទោះជាបែបនេះក្តី ក្រុមអ្នកជំនាញសុខាភិបាលលោកខាងលិច ភាគច្រើននៅតែមានមន្ទិលសង្ស័យ អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងរុស្ស៊ី ដោយពួកគេចោទថា រុស្ស៊ីបានលេងផ្លូវកាត់ក្នុងការធ្វើតេស្ដ ដោយមិនបំពេញតាមស្ដង់ដារ នៃដំណាក់កាលធ្វើតេស្ដ។

គួរបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសដំបូងគេនៅលើពិភពលោកលោក ដែលបានកត់ឈ្មោះ បេក្ខភាពវ៉ាក់សាំងរបស់ខ្លួនជាផ្លូវការ ទៅក្នុងបញ្ចីនៃវ៉ាក់សាំងដែលមានប្រសិទ្ធភាព។ រុស្ស៊ីនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗសរុបជាង ២៦,០០០នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ជាង ២,២៩៥,០០០នាក់ ក្នុងនោះមានស្លាប់អ្នកស្លាប់ ៣៩,៨៩៥នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |